ប្រគល់ជូនកិត្តិនាម “សិប្បករប្រជាជន” “សិប្បករឆ្នើម” ក្នុងវិស័យសិប្បកម្ម វិចិត្រសិល្បៈ
(VOVWORLD) - នាយប់ថ្ងៃទី១៥ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិង ពាណិជ្ជកម្មវៀតណាមបានរៀបចំពិធីប្រគល់កិត្តិនាម “សិប្បករប្រជាជន” “សិប្បករឆ្នើម” នៅក្នុងវិស័យសិប្បកម្មវិចិត្រសិល្បៈ។
អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh ថ្លែងនៅពិធីនេះ។ |
សិប្បករប្រជាជន ចំនួន១០រូបនិងសិប្បករឆ្នើមចំនួន៨២រូបដែលត្រូវបានលើកតម្កើងនៅពេលនេះ សុទ្ធតែជាសិប្បករដែលមានការជក់ចិត្ត ការលះបង់ និងការរួមវិភាគទានរាប់ មិនអស់ចំពោះអាជីព ព្រមទាំងមានថ្វីដៃ សមត្ថភាពជំនាញខ្ពស់ ដោយបង្កើតឡើងផលិតផលសិប្បកម្មវិចិត្រសិល្បៈ មានតម្លៃទាំងខាងសេដ្ឋកិច្ចនិងខាងវិចិត្រសិល្បៈ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី របស់ប្រជាជាតិ រួមចំណែកដល់បុព្វហេតុអភិរក្សនិងពង្រីករបរសិប្បកម្ម វិចិត្រសិល្បៈនៅតាមតំបន់នីមួយៗ។ ថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានមានប្រសាសន៍ថា៖ “ខ្ញុំមានបំណងថា បណ្ដា “សិប្បករប្រជាជន” និង “សិប្បករឆ្នើម” នឹង បន្តពង្រីកទេពកោសល្យ ប្រាជ្ញារបស់ខ្លួន បន្តស្រាវជ្រាវ ច្នៃប្រឌិត ឡើងផលិតផលដ៏ល្អប្រណិតឲ្យបានច្រើនថែមទៀត មានតម្លៃសិល្បៈខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃទីផ្សារ រួមវិភាគទានដល់ការអភិវឌ្ឍនៃផ្នែកឧស្សា ហកម្មនិងពាណិជ្ជកម្មនិយាយដោយឡែកនិងប្រទេសជាតិទាំងមូលនិយាយរួម។ ទន្ទឹមនេះ បំផុសគំនិតដល់ជំនាន់វ័យក្មេង ផ្ញើរសារស្ដីពីសន្តិភាព មិត្ត ភាព តម្លៃវប្បធម៌ ប្រវត្តិសាស្ត្រនិងវិចិត្រសិល្បៈរបស់ទឹកដី មនុស្សវៀត ណាម ទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ”៕