ប្រគល់ជូនគ្រឿងឥស្សារិយសន៍មិត្តភាពសំរាប់សាស្ត្រាចារ្យរង បណ្ឌិត Nishimura Masanari


ប្រគល់ជូនគ្រឿងឥស្សារិយសន៍មិត្តភាពសំរាប់សាស្ត្រាចារ្យរង បណ្ឌិត Nishimura Masanari - ảnh 1
សាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari

(VOV)_នាយប់ថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវ​វត្ថុបុរាណ វៀតណាម បានរៀបចំពិធីប្រគល់ជូនគ្រឿងឥស្សារិយស៍មិត្តភាពរបស់ប្រធានរដ្ឋវៀត
ណាម ជូនសពសាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari។

          ក្នុងរយះពេលជាង២០ឆ្នាំបំពេញការងារនៅវៀតណាម សាស្ត្រា​ចារ្យរង ​បណ្ឌិត​ ជប៉ុន លោក Nishimura Masanari ជាគ្រូបង្រៀននៃមហាវិទ្យាល័យ​តូក្យូរ ជប៉ុន បាន រួមវិភាគទានជាច្រើនចូលក្នុងបណ្ដាគំរោងការណ៍ស្រាវជ្រាវ​វត្ថុបុរាណ ប្រវត្តិសាស្ត្រ 
អភិរក្ស វប្បធម៌នៅវៀតណាម។ ស្ដីពី សាស្ត្រាចារ្យរង បណ្ឌិត ជប៉ុន លោក Nishimura Masanari សាស្ត្រាចារ្យរង បណ្ឌិត Nguyen Lan Cuong អគ្គលេខាធិការរងសមាគមស្រាវ ជ្រាវវត្ថុបុរាណវៀត​ណាម​បាន​អះអាងថា÷

          “ លោក Nishimura Masanari ជាមិត្តជិតស្និទ្ធិរបស់បណ្ដាអ្នកស្រាវជ្រាវ​វត្ថុ​បុរាណ
វៀតណាម។ ការរៀបចំពិធីប្រគល់ជូន គ្រឿងឥស្សារិយស៍មិត្ត​ភាព​សំរាប់សាស្ត្រាចារ្យ
រង  បណ្ឌិត Nishimura Masanari គឺសក្តិសម ​និងអ្នក​ណាក៏សប្បាយរីករាយណាស់។”

          ​សាស្ត្រាចារ្យរង បណ្ឌិត Nishimura Masanari ទទួលមរណភាពនៅវៀតណាម​នាខែមិថុនា ឆ្នាំ ២០១៣។ រាល់ការរួមវិភាគទាន និងមនោសញ្ជេតនារបស់លោកចំពោះ វៀតណាមបានក្លាយទៅជានិមិត្តរូបដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន៕



ប្រតិកម្មទៅវិញ

ផ្សេងៗ