ប្រគល់ជូនពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យាច្នៃប្រឌិតវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី១៤ ឧសភា នៅរដ្ឋធានីហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយអគ្គសហព័ន្ធពលករវៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម រៀបចំពិធីបូកសរុបនិងប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ បច្ចេកវិទ្យាច្នៃប្រឌិតវៀតណាម (WIPO) ឆ្នាំ២០១៧។
ប្រគល់ជូនពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យាច្នៃប្រឌិតវៀតណាម - ảnh 1បណ្ដាបុគ្គលនិងអង្គភាពទទួលបានពានរង្វាន់ទី១ 

  រាល់ស្នាដៃវិទ្យាសាស្ត្របច្ចេកវិទ្យាដែលទទួលបានពានរង្វាន់លើកនេះ សុទ្ធតែជាស្នាដៃមានតំលៃសេដ្ឋកិច្ចដែលកំពុងបានអនុវត្តន៍នៅវៀតណាម លើកទឹកចិត្តការស្រាវជ្រាវអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ជឿនលឿនទៅក្នុងការធ្វើផលិតកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃ។

នៅពិធីនេះដែរ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Chu Ngoc Anh បានបំផុសពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៨។

“មូលបទនៃពានរង្វាន់ឆ្នាំ២០១៨គឺផ្តោតទៅលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាសំខាន់ៗ ដូចជាវិស័យស្វ័យប្រវត្តិម៉េកានិក បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាជីវសាស្ត្របម្រើការធ្វើផលិតកម្មនិងជីវភាពរស់នៅ ក៏ដូចជាបច្ចេកវិទ្យាសំដៅទប់ទប់នឹងបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថានជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ