ប្រគល់ជំនួយឧបត្ថម្ភជាង៧០០០កញ្ចប់ជូនកុមារដែលមានជីវភាពរស់នៅលំបាក

(VOVWORLD) - យោងតាមអង្គការ Saigon Children’s Charity បានឲ្យដឹងថា កញ្ចប់ ជំនួយឧបត្ថម្ភបន្ទាន់នីមួយៗគឺគ្រប់ល្មមសម្រាប់គ្រួសារ៤នាក់ក្នុងរយៈពេល១ខែ។ 
ប្រគល់ជំនួយឧបត្ថម្ភជាង៧០០០កញ្ចប់ជូនកុមារដែលមានជីវភាពរស់នៅលំបាក - ảnh 1 ប្រជាជននៅខេត្តក្រុងភាគខាងត្បូងទទួលបានកញ្ចប់ជំនួយឧបត្ថម្ភពីការរៃអង្គាសមូលនិធិវគ្គទី១របស់ Saigonchildren។ (រូបថត៖ Saigonchildren)

នាថ្ងៃទី៣ កញ្ញា នៅទីក្រុងហូជីមិ អង្គការ Saigon Children’s Charity (saigonchildren) បានប្រកាសលទ្ធផលនៃការរៃអង្គាសមូលនិធិជួយឧបត្ថម្ភ បន្ទាន់ប្រឆាំង Covid-19 ចាប់តាំងពីខែមេសាឆ្នាំ២០២០ មក ដោយទាក់ទាញ អង្គការ និងបុគ្គលយ៉ាងច្រើនកុះករទាំងក្នុងនិងក្រៅប្រទេស រួមវិភាគទាន ទឹកប្រាក់ជាង១០ពាន់លានដុង ស្មើនឹងជំនួយឧបត្ថម្ភជាង៧ពាន់កញ្ចប់។

យោងតាមអង្គការ Saigon Children’s Charity បានឲ្យដឹងថា កញ្ចប់ ជំនួយឧបត្ថម្ភបន្ទាន់នីមួយៗគឺគ្រប់ល្មមសម្រាប់គ្រួសារ៤នាក់ក្នុងរយៈពេល១ខែ។ កញ្ចប់ជំនួយឧបត្ថម្ភទាំងនេះត្រូវបានប្រគល់ជូនបណ្ដាគ្រួសារនិង កុមារដែលមានជីវភាពរស់នៅលំបាកនៅខេត្ត ក្រុងចំនួន៦ គឺខេត្ត Dong Nai ខេត្ត Hau Giang ខេត្ត Tay Ninh ខេត្ត Tien Giang ខេត្ត Tra Vinh និងទីក្រុង ហូជីមិញ។

លោក Damien Roberts នាយកប្រតិបត្តិ Saigon Children’s Charity បានអំពាវនាវឲ្យបំផុសការរៃអង្គាសមូលនិធិប្រឆាំង Covid-19 លើកទី២ សម្រាប់តំបន់នានាដែលកំពុងមានអ្នកជម្ងឺច្រើនបំផុតនោះគឺទីក្រុងដាណាំងនិងខេត្តក្វាងណាម ព្រមទាំងបន្តជួយឧបត្ថម្ភកុមារដែលមានស្ថានភាពរស់ នៅលំបាកក្នុងការសិក្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ