ប្រគល់ជូនឧបករណ៍ទាក់ទងចំពោះអ្នកនេសាទនៅខេត្តជាប់សមុទ្រ
|
ប្រគល់ជូនឧបករណ៍ទាក់ទងចំពោះអ្នកនេសាទនៅខេត្តជាប់សមុទ្រ |
(VOV)_នាព្រឹកថ្ងៃទី២០ ធ្នូ នៅទីក្រុង Phan Thiet ខេត្ត Binh Thuan កម្មវិធី៖
តភ្ជាប់សមុទ្រខាងកើត បានរៀបចំពិធីប្រគល់ជូនឧបករណ៍ទាក់ទង ( ICOM) ចំ
ពោះអ្នកនេសាទ នៅខេត្តជាប់សមុទ្រ។ ក្នុងឱកាសនេះដែរ ឧបករណ៍ ICOM ចំនួន ជិត៨០០គ្រឿង ត្រូវបានប្រគល់ជូនអ្នកនេសាទ នៅខេត្ត ទីក្រុងចំនួន២៤
លើទូទាំងប្រទេស។ លោក Doan Van Thai អនុប្រធានគណៈកម្មាធិការកាកបាត
ក្រហមវៀតណាមបានអោយដឹងថា៖ នេះគឺជាសកម្មភាពមនុស្សធម៌ ចលនាគ្រប់
ប្រភពកម្លាំងក្នុងសង្គម ដើម្បីបំពាក់ឧបករណ៍ទាក់ទងសំរាប់អ្នកនេសាទ ។ សកម្ម
ភាពនេះរួមចំណែកជួយអ្នកនេសាទបង្កើនទំនាក់ទំនង និងនឹងនរចិត្តក្តាប់ជាប់
សមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនការអនុវត្តអធិបតេយ្យភាពកោះសមុទ្ររបស់
វៀតណាម៕