ប្រគល់ទង់ជាតិមាតុភូមិជាង២លានដល់ប្រជានេសាទ និង​ប្រជាពលរដ្ឋ​នៅតាមតំបន់ព្រំដែន អះអាងអធិបតេយ្យភាពមាតុភូមិ

(VOVWORLD) - មន្ទីរ អង្គភាព សហជីព អង្គការសង្គម ធុរកិច្ច និងប្រជាពលរដ្ឋក្នុងទីក្រុង កម្មវិធីនេះបានចូលរួមចំណែកជាកម្លាំងចលករ មានមោទនភាពកាន់តែច្រើន សម្រាប់អ្នកនេសាទអាចមានអារម្មណ៍នឹងនរចិត្តចេញសមុទ្រ ច្បាមជាប់សមុទ្រ។
ប្រគល់ទង់ជាតិមាតុភូមិជាង២លានដល់ប្រជានេសាទ និង​ប្រជាពលរដ្ឋ​នៅតាមតំបន់ព្រំដែន អះអាងអធិបតេយ្យភាពមាតុភូមិ - ảnh 1ប្រគល់ទង់ជាតិមាតុភូមិជាង២លានដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អះអាងអធិបតេយ្យភាពមាតុភូមិ

ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៥ នៃកម្មវិធី “មោទនភាពទង់ជាតិមាតុភូមិ” ដែលរៀបចំដោយកាសែត Nguoi Lao Dong នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មការឃោសនាអប់រំទីក្រុងហូជីមិញ លោក Phan Nguyen Nhu Khue បានមានប្រសាសន៍ថា ទីក្រុងមានសកម្មភាពជាច្រើនឆ្ពោះទៅព្រំដែន និងកោះសមុទ្រ  ជាពិសេសកម្មវិធីមោទនភាពទង់ជាតិមាតុភូមិ៖

“ចាំបាច់ត្រូវជំរុញខ្លាំងការផ្សព្វផ្សាយ និងអប់រំអំពីអត្ថន័យនៃទង់ជាតិមាតុភូមិ បំផុសស្មារតីស្នេហាជាតិ និងមោទនភាពជាតិចំពោះមនុស្សម្នាក់ៗ។ ទន្ទឹមនឹងនោះ ដោយមានការចូលរួមចំណែក របស់អាជ្ញាធម៌គ្រប់លំដាប់ថ្នាក់

មន្ទីរ អង្គភាព សហជីព អង្គការសង្គម ធុរកិច្ច និងប្រជាពលរដ្ឋក្នុងទីក្រុង កម្មវិធីនេះបានចូលរួមចំណែកជាកម្លាំងចលករ មានមោទនភាពកាន់តែច្រើន សម្រាប់អ្នកនេសាទអាចមានអារម្មណ៍នឹងនរចិត្តចេញសមុទ្រ ច្បាមជាប់សមុទ្រ។ ដូច្នេះហើយ យុទ្ធជន និងប្រជាជននៅតំបន់ព្រំដែនការពារព្រំដែនយ៉ាងរឹងមាំផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ