ប្រគល់ទំនិញ និងសំភារៈ ឧបករណ៍ ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង
(VOVWORLD) - ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានប្រគល់ ជូនខេត្ត Thua Thien – Hue នូវតង់ជ័រចំនួន ២៥០ ម៉ាស៊ីនចម្រុះទឹកចំនួន ៥០ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។
ប្រគល់ទំនិញ និងសំភារៈ ឧបករណ៍ ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង (រូបថត៖ TTXVN) |
នាថ្ងៃទី ២៥ ខែតុលា អគ្គនាយកដ្ឋានផ្ទុកបំរុងរដ្ឋ បានសម្របសម្រួលជាមួយ គណៈ កម្មាធិការដឹកនាំការបង្ការ និង ទប់ស្កាត់គ្រោះធម្មជាតិ និង ជួយសង្គ្រោះបន្ទាន់ ខេត្ត Thua Thien - Hue រៀបចំពិធីទទួលនិងបែងចែកទំនិញជួយសង្គ្រោះដល់មូលដ្ឋាននិងប្រជាជនក្នុង ខេត្ត ដើម្បីជំនះពុះពារលើផលវិបាក ដោយសារជំនន់ទឹកភ្លៀង។ នៅក្នុងពិធីនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានប្រគល់ជូនខេត្ត Thua Thien – Hue នូវតង់ជ័រចំនួន ២៥០ ម៉ាស៊ីនចម្រុះទឹកចំនួន ៥០ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំងឧបករណ៍ជួសជុលផ្ទះចំនួន ៥០០ និងសំភារៈឧបករណ៍ផ្ទះបាយចំនួន ៦៥០ ដែលជាជំនួយរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានទទួលបន្ទុកជំនួយមនុស្សធម៌ក្នុងគ្រោះមហន្តរាយ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានផ្ទុកបម្រុង រដ្ឋក៏បានប្រគល់ដល់ខេត្តនូវសំភារៈ ឧបករណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕