ប្រគល់ផ្ទះចំនួន៦០ខ្នងនៃកម្មវិធី “ដំបូលកក់ក្ដៅនៅព្រំដែន” ជូនគ្រួសារគាំពារដោយ គោលនយោបាយ គ្រួសារក្រីក្រនៅខេត្ត Quang Ninh
(VOVWORLD) - នាថ្ងៃទី១៤ ខែមករា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម និងក្រុមការងារបានចុះសួរសុខទុក្ខ ជូនអំណោយ ដល់កម្មាភិបាល យុទ្ធជននៃកងការពារព្រំដែន និងគ្រួសារគាំពារដោយគោល នយោបាយនៅលើភូមិសាស្ត្រព្រំដែននៃទីក្រុង Mong Cai និងស្រុក Hai Ha ខេត្ត Quang Ninh។
(រូបថត៖ bienphong.com.vn) |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់ផ្ទះចំនួន ៦០ខ្នងនៃកម្មវិធី “ដំបូលកក់ក្ដៅនៅព្រំដែន” ជូនបណ្ដាគ្រួសារគាំពារដោយគោល នយោបាយ និងគ្រួសារក្រីក្រ; ប្រគល់អំណោយចំនួន២៥០ចំណែកជូនដល់តំណាង គ្រួសារគាំពារដោយគោលនយោបាយ; អាហារូបករណ៍ចំនួន ២៥០ចំណែកជូនសិស្សា នុសិស្សក្រីក្រនៅលើភូមិសាស្ត្រព្រំដែននៃខេត្ត Quang Ninh។
ចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជននៅប៉ូស្តិ៍ការពារ ព្រំដែន Po Hen ប៉ូស្តិ៍ការពារព្រំដែន Quang Duc និងប៉ូស្តិ៍យាមការពារជម្ងឺរាតត្បាត កូវីដ-១៩មួយចំនួន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យបណ្ដាអង្គ ភាពចាំបាច់ត្រូវជំនះលើការលំបាក រៀបចំឲ្យកម្មាភិបាល យុទ្ធជននិងប្រជាជនបណ្ដា ជនជាតិនៅតំបន់ព្រំដែន ទទួលអំណរបុណ្យតេតប្រពៃណីប្រកបដោយក្ដីសប្បាយ រីករាយ សន្សំសម្ចៃនិងសុវត្ថិភាព ធានាភារកិច្ចបង្ការប្រឆាំងជម្ងឺកូវីដ-១៩; រក្សាយ៉ាង ម៉ឺងម៉ាត់ការយាមប្រចាំការ ត្រៀមការប្រយុទ្ធជាស្រេច ហើយបង្កើនការងារល្បាត ត្រួត ពិនិត្យស្ថានភាព ការពារយ៉ាងរឹងមាំអធិបតេយ្យភាព ដែនដី សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ជំរុញការឃោសនាអំពីច្បាប់ការពារ ព្រំដែនវៀតណាមទៅកាន់ប្រជាជននៅតំបន់ព្រំដែនផងដែរ៕