ប្រគល់ផ្ទះមហាសាមគ្គីនិងអំណោយជូនប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា
(VOVWORLD) - នេះជាសកម្មភាពក្នុងឱកាសនៃសន្និសីទអន្តរជាតិលើកទី៦ ស្តីពីការកសាងព្រំដែនរវាងវៀតណាមនិងកម្ពុជា ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឆ្នាំ២០២២ នៅខេត្ត An Giang។
គណៈប្រតិភូនៃប្រទេសទាំងពីរថតរូបអនុស្សាវរីយ៍ |
នាព្រឹកថ្ងៃទី ១៩ កញ្ញា នៅច្រកទ្វារព្រំដែន Khanh Binh ស្រុក An Phu ខេត្ត An Giang ថ្នាក់ដឹកនាំនៃគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងថ្នាក់ដឹកនាំគណៈប្រតិភូក្រុមក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រារព្ធពិធីប្រគល់ផ្ទះមហាសាមគ្គី និងជូនអំណោយដល់គ្រួសារខ្មែរ និងវៀតណាម ដែលមានស្ថានភាពលំបាកខ្លាំងនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម។
លោក Le Tien Chau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធាន-អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានគណៈប្រតិភូវៀតណាម អញ្ជើញប្រគល់អំណោយ |
អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមហាសាមគ្គីនិងអំណោយជូនគ្រួសារខ្មែរនិងវៀតណាម ពីសំណាក់ភាគីកម្ពុជាវិញ មានវត្តមានលោក ញ៉ែម វ៉ាលី សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជា; លោក ហ៊ា បាវី សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមាគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានកំពង់ផែស្វយ័តក្រុងភ្នំពេញ។ ខាងភាគីវៀតណាមមានលោក Le Tien Chau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធាន-អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានគណៈប្រតិភូវៀតណាម; លោក Phung Khanh Tai អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; លោក Nguyen Tiec Hung សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang។
ក្នុងពិធីនេះ គណៈប្រតិភូនៃប្រទេសទាំងពីរបានប្រគល់ផ្ទះមហាសាមគ្គីចំនួន ១០ខ្នង និងអំណោយចំនួន ៣០០ កញ្ចប់ (ភាគីនីមួយៗទទួលបានផ្ទះ ៥ ខ្នង និងអំណោយចំនួន ១៥០ កញ្ចប់) ដល់គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា។ |
នេះជាសកម្មភាពក្នុងឱកាសនៃសន្និសីទអន្តរជាតិលើកទី៦ ស្តីពីការកសាងព្រំដែនរវាងវៀតណាមនិងកម្ពុជា ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឆ្នាំ២០២២ នៅខេត្ត An Giang។
សូមគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងព្រំដែន វៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែង ទូលំទូលាយ និងមានប្រសិទ្ធភាព ហើយកំពុងបានអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់វិស័យ៕