|
ទិដ្ឋភាពនៃពិធីប្រគល់ជូនពានរង្វាន់នេះ (រូបថត៖Nguyen Hien) |
(VOVworld) - នាយប់ថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ
នីស្តហូជីមិញបានរៀបចំពិធីលើកសរសើរសំណង់ ផលិតផលឆ្នៃប្រឌិតជាគំរូរបស់
យុវជននិងប្រគល់ជូនពានរង្វាន់ការប្រឡង “យុវជនជំទង់ចូលរួមលើកសំណើរ
ដំណោះស្រាយ គំនិតឆ្នៃប្រឌិតក្នុងការសន្សំសំចៃថាមពល” ឆ្នាំ២០១៥។នេះជា
សកម្មភាពស្ថិតនៅក្នុង Festival “ច្នៃប្រឌិតវ័យក្មេង” ទូទាំងប្រទេសលើកទី៨។
ពីវណ្ណកម្មចូលរួមការប្រកួតទាំង២២៥វណ្ណកម្ម គណៈចាត់តាំងបានជ្រើសរើស
សំណង់ ផលិតផលឆ្នៃប្រឌិតជាគំរូចំនួន៣៦ដើម្បីយកលើកសរសើរនៅ Festival
លើកនេះ។នេះជាសំណង់ ផលិតផលដែលត្រូវបានអនុវត្តន៍ក្នុងស្ថានភាពពល
កម្ម ផលិតកម្ម សិក្សារៀនសូត្រជាក់ស្ដែងឬត្រូវបានវាយតំលៃថាមានលទ្ធភាព
អនុវត្តន៍ក្នុងជីវភាពសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធិភាព៕