ប្រគល់ពានរង្វាន់ការប្រឡង “រៀនសូត្រនិងធ្វើតាមគំរូសីលធម៏លោកប្រធានហូជីមិញ”ឆ្នាំ២០១៣-២០១៤

(VOVworld)-ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ការប្រឡង “រៀនសូត្រនិងធ្វើតាមគំរូ
សីលធម៌លោកប្រធានហូជីមិញ”ឆ្នាំ២០១៣-២០១៤ដែលប្រព្រឹត្តទៅនាយប់ថ្ងៃ ទី
១៤ឧសភានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan
Phuc បានចាត់ទុកថា ការដែលរៀបការប្រលងគឺជារបៀបច្នៃប្រឌិត រួមចំណែកលើក
ទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល និងកទ័ពទាំងមូល យល់ដឹង ដ៏ជ្រាលជ្រៅ
រាល់ខ្លឹមសារសារវ័ន្ត និងតម្លៃដ៏ធំធេងរបស់សតិអារម្មណ៍ សីលធម៌ របស់លោកប្រ
ធានហូជីមិញុ។

ប្រគល់ពានរង្វាន់ការប្រឡង “រៀនសូត្រនិងធ្វើតាមគំរូសីលធម៏លោកប្រធានហូជីមិញ”ឆ្នាំ២០១៣-២០១៤ - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc ប្រគល់រង្វាន់ជូនអ្នកនិពន្ធ
Hoang Tien (រូបថតៈ Thanh Chuong)

        ក្នុងពិធីនេះ​ រង្វាន់លេខ១បានប្រគល់ជូនអ្នកនិពន្ធ Hoang Tien ជាមួយ​វណ្ណៈកម្ម
“រៀនសូត្រពីអ៊ុំហូ ធ្វើជាអ្នកបំរើប្រជាជន”។តំណាងគណៈចាត់តាំង អគ្គនិពន្ធនាយក
កាសែត Nhan Dan លោក​Thuan Huu បានវាយតម្លៃថា៖

        “បណ្តាវណ្ណៈកម្មទទួលពានរង្វាន់លើកនេះបានឆ្លុះបញ្ចាំងជាក់ស្តែងអំពី
ជីវភាពរស់នៅ។​ឆ្លងតាមរយៈបណ្តារូបគំរូក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីល ធម៌លោកប្រធានហូជីមិញ វណ្ណកម្មទាំងនោះបានពូនជ្រុំឲ្យមិត្តអ្នកអាននូវសុឆន្ទះ ឈានឡើងក្នុងជីវភាពរស់នៅ រួមចំណែកលើកកំពស់អត្តចរឹតសីលធម៌បដិវត្ត ប្រឆាំងនឹងអំពើពុករលួយនិងអសកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ