ប្រគល់ពានរង្វាន់នៃការប្រឡងនិពន្ធផ្សព្វផ្សាយវណ្ណៈកម្មអក្សរសាស្ត្រសិល្បៈសាព័ត៌មានស្តីអំពីលោកប្រធានហូជី
(VOVworld)-នាយប់ថ្ងៃទី១៣ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោ សនានិងអប់រំមជ្ឈឹមវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់ ពានរង្វាន់និពន្ធ
ផ្សព្វផ្សាយវណ្ណៈកម្មអក្សរសាស្ត្រសិល្បៈសាព័ត៌មានស្តីអំពី ប្រធានបទ “រៀន
សូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ។ចូលរួមពិធីនេះមានលោកLe Hong Anh សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រៃយ៍គណៈលេខា មជ្ឈឹម
បក្សនិងលោក Dinh The Huynh សមាជិកការិយាល័យនយោបាយ ងជាប្រធាន
គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម។
|
ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ |
គណៈចាត់តាំងបានប្រគល់រង្វាន់ថ្នាក់ A ចំនួន១១រង្វាន់ ថ្នាក់ B មាន ៨៧
រង្វាន់ និងថ្នាក់លើកទឹកចិត្តមាន៨១រង្វាន់។ ថ្លែងមតិក្នុងពិធី លោក Dinh The
Huynh បានអះអាងថា៖
“ដោយចំណង់ចំណូលចិត្តនិងការច្នៃប្រឌិតរបស់ខ្លួន បណ្តាអ្នកនិពន្ធ
សិក្បៈករ អ្នកកាសែត កម្មាភិបាលឃោសនា បាននិពន្ធវណ្ណៈកម្មមានតម្លៃ។
ពានរង្វាន់នេះ រួមចំណែក ក្នុងការលាតត្រដាង អនុវត្ត សារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយស្តីពីរីករាយភាយទៅកាន់ សមូហភាព និងបុគ្គល ជាបណ្តាគំរូមនុស្សល្អ ការងារល្អ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមគំរូ សីលធម៌លោកប្រធានហូជីមិញ”។
នៅទីនេះ លោក Dinh The Huynh បានស្នើរគណៈចាត់តាំងបង្កើនការ
បញ្ជាណែនាំ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បី អ្នកនិពន្ធ
សិក្បៈករ អ្នកកាសែត និពន្ធបានវណ្ណៈកម្មមានតម្លៃជាច្រើនជាងទៀតនាពេលខាង
មុខ៕