ប្រគល់ពានរង្វាន់ប្រឡងទូកក្ដោងជុំវិញពិភពលោកកំណាត់ផ្លូវ“Da Nang-ការរកឃើញថ្មីរបស់ទ្វីបអាស៊ី”
|
សមាជិកនៃក្រុម Da Nang - Vietnam ក្នុងការទទួលពានរង្វាន់ |
(VOVworld)-នាយប់ថ្ងៃទី២២កុម្ភៈគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បាន រួមសហការជាមួយគណៈចាត់តាំងការប្រឡងទូកក្តោងជំវិញពិភពលោក (Clipper
Race 2015-2016) រៀបចំពិធីប្រគល់ពានរង្វាន់កំណាត់ផ្លូវ “Da Nang-ការរកឃើញ ថ្មីរបស់ទ្វីបអាស៊ី”។នេះជាកំណាត់ទី៧ក្នុងចំណោមកំណាត់ទាំង១៤នៃការប្រគួត
នេះ ហើយក្រុម Da Nang-វៀតណាមឈរលំដាប់ថ្នាក់ទី៦។ក្រុមទូកប្រឡងបាន
ចូលចត់កំពង់ផែ Da Nang នាថ្ងៃទី១៧កុម្ភៈហើយស្នាក់នៅក្នុង Da Nang រហូត ដល់ថ្ងៃទី២៧កុម្ភៈបន្ទាប់មកធ្វើដំណើរកំណាត់ផ្លូវទៅកាន់ទីក្រុង Qīngdǎo ប្រទេស
ចិន។ លោក Dang Viet Dung អនុប្រធានគណៈកម្មាធិការទីក្រុង Da Nang បាន
ឲ្យដឹងថា៖
“ខ្ញុំសង្ឃឹមថា ក្នុងក្របខ័ណ្ឌសកលនេះ ការប្រគួត Clipper នឹងឆ្លងកាត់កំពង់ផែ នៃប្រទេសចំនួន៦ហើយការចូលចតរបស់មិត្តទាំងអស់គ្នានៅទីក្រុង Da Nang នេះ មិនត្រឹមតែជួយផ្សព្វផ្សាយអំពីទីក្រុង Da Nang ប៉ុណ្ណោះទេ ថែមទាំងជាការផ្សព្វ ផ្សាយអំពីវប្បធម៌និងមនុស្សវៀតណាមទៀតផង”។
Clipper ជាការប្រគួតទូកក្តោងមានដំណើរវែងបំផុតលើពិភពលោក និង ត្រូវបានចាត់ទុកថាជាការសាកល្បងពិបាកបំផុតទៀតផង។ ការប្រគួត Clipper ២០១៥-២០១៦បានចាប់ផ្តើមពីកំពង់ផែ St. Katharine Docks នៃក្រុងឡុងនាថ្ងៃ
ទី៣០សីហារ ហើយត្រឡប់មកក្រុងឡុងវិញនាថ្ងៃទី៣១កក្កដាឆ្នាំ២០១៦៕