ប្រគល់ពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ ឆ្នាំ ២០២២

(VOVWORLD) - សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីវេទិកាយុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ   និងពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយឆ្នាំ ២០២២។

ប្រគល់ពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ ឆ្នាំ ២០២២ - ảnh 1លោក Bui Quang Huy (ស្តាំ) និងលោក Ho An Phong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh (ឆ្វេង) ប្រគល់រង្វាន់ដល់បុគ្គលឆ្នើម

នាយប់ថ្ងៃទី ២៦ សីហា នៅទីក្រុង Quang Binh មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាម បានប្រារព្ធពិធីប្រគល់ពានរង្វាន់អ្នកស្ម័គ្រចិត្តយុវជនអាស៊ានបើកទូលាយ ឆ្នាំ ២០២២។ សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីវេទិកាយុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយ   និងពានរង្វាន់យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយឆ្នាំ ២០២២។

ថ្លែងមតិក្នុងពិធីនេះ លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត លោក Bui Quang Huy បានថ្លែងអំណរគុណចំពោះអង្គការ បុគ្គល ក្លឹប ក្រុមការងារ និងក្រុមអ្នកស្ម័គ្រចិត្តដែលមិនគិតពីការលំបាក និងគ្រោះថ្នាក់ ហើយតែងតែខិតខំប្រឹងប្រែងសម្រាប់សកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍; ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ក៏ដូចជានៅក្នុងតំបន់អាស៊ានបើកទូលាយផងដែរ។

សូមគូសបញ្ជាក់ថា ពានរង្វាន់ យុវជនស្ម័គ្រចិត្តអាស៊ានបើកទូលាយឆ្នាំ ២០២២ គឺជាពានរង្វាន់មួយដើម្បីផ្តល់កិត្តិយស លើកទឹកចិត្តគំរូឆ្នើម ដែលបានរួមចំណែក និងវិភាគទានច្រើនក្នុងការងារស្ម័គ្រចិត្តដើម្បីសហគមន៍ប្រទេសសាមីឬក្នុងតំបន់អាស៊ាន+; ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយ ចីរភាពនៃតំបន់អាស៊ាន+សម្រាប់ដំណាក់កាល ២០១៦-២០២១ ដែលត្រូវបានអង្គការ ទីភ្នាក់ងារនានា និងប្រជាជនទទួលស្គាល់ និងលើកតម្កើង។

នៅឆ្នាំ ២០២២នេះ  គណៈកម្មាធិការរៀបចំបានសម្រេចចិត្តផ្តល់រង្វាន់ដល់បុគ្គលចំនួន ១០ និងអង្គការចំនួន ១១ ។ ក្រៅពីប្រទេសសមាជិកអាស៊ានទាំង១០ ក៏មានរង្វាន់សម្រាប់បុគ្គល និងអង្គការមកពីប្រទេសជប៉ុន និងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ