ប្រគល់រង្វាន់ប្រកួតប្រជែងរូបថតនិងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - នេះជាលើកទីមួយហើយដែលការប្រលងរូបថត និងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាមត្រូវបានក្រសួងព័ត៌មាន និងផ្សព្វផ្សាយរៀបចំឡើង ក្រោមទម្រង់អនឡាញតាមរយៈវេទិកាផ្សព្វផ្សាយរូបភាពវៀតណាម https://vietnam.vn។

ប្រគល់រង្វាន់ប្រកួតប្រជែងរូបថតនិងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung ថ្លែងមតិក្នុងពិធីនេះ (រូបថត៖ គណៈរៀបចំ)

ពិធីបើកការតាំងពិព័រណ៌ និងប្រកាសពានរង្វាន់សម្រាប់ការប្រកួតរូបថត និងវីដេអូ “សុភមង្គលវៀតណាម” (Happy Vietnam) ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ នេះជាលើកទីមួយហើយដែលការប្រលងរូបថត និងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាមត្រូវបានក្រសួងព័ត៌មាន និងផ្សព្វផ្សាយរៀបចំឡើង ក្រោមទម្រង់អនឡាញតាមរយៈវេទិកាផ្សព្វផ្សាយរូបភាព វៀតណាម https://vietnam.vn។

ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានអះអាងថា ស្នាដៃនីមួយៗគឺជារឿងគួរឲ្យចាប់អារម្មណ៍ ការចងចាំដ៏ស្រស់បំព្រង ពោរពេញដោយសុភមង្គល ឬក៏អាចជាទស្សនវិស័យនៃការពិតនៃជីវិតរបស់មនុស្ស មានទាំងភាពលំបាក ប៉ុន្តែតែងតែពោរពេញដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។

ប្រគល់រង្វាន់ប្រកួតប្រជែងរូបថតនិងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាម - ảnh 2គណៈប្រតិភូកាត់ខ្សែបូ បើកការតាំងពិព័រណ៌រូបថត និងវីដេអូ “សុភមង្គលវៀតណាម” (រូបថត៖ ផ្តល់ដោយ គណៈរៀបចំ)

“រូបថត និងវីដេអូចំនួន ៧.០០០ របស់ប្រជាជនវៀតណាមនៅគ្រប់ផ្នែកទាំងអស់នៃប្រទេស គឺជាភស្តុតាងដ៏រស់រវើកនៃកម្លាំង និងភាពរឹងមាំរបស់ប្រជាជន។ បច្ចេក វិទ្យាឌីជីថល និងវេទិកាឌីជីថលបានបង្កើតលក្ខខណ្ឌសម្រាប់មនុស្សគ្រប់រូប មិនថាពួកគេនៅទីណានោះទេ ជាមួយនឹងស្មាតហ្វូន និងការគ្របដណ្តប់ 4G/5G ដើម្បីឱ្យមានភាពច្នៃប្រឌិត និងរួមចំណែកបញ្ចេញសំឡេងរបស់ពួកគេដើម្បីបង្កើតឱ្យក្លាយជាប្រទេសវៀតណាមរបស់ប្រជាជន។ Happy Vietnam មិនត្រឹមតែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ   ថែមទាំងជាពិធីបុណ្យដែលប្រជាជនវៀតណាមនិយាយអំពីជីវិតសប្បាយរីករាយរបស់ពួកគេ។ សុភមង្គលនោះមាននៅគ្រប់ផ្ទះ គ្រប់ទីវាល គ្រប់ភូមិ គ្រប់ចក្រល្ហក”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Manh Hung។

លោក Pham Quang Linh ជនជាតិវៀតណាមនៅ Angola បានចែករំលែកថា៖ “ចូលរួមការប្រកួតនេះមានន័យថា ខ្ញុំគ្រាន់តែចង់ចែករំលែកមោទនភាពក្នុងនាមជាជនជាតិវៀតណាមម្នាក់។ មិនថាខ្ញុំនៅទីណា ទៅដល់ទីណា ធ្វើអ្វីក៏ដោយ ខ្ញុំតែងតែព្យាយាមត្រៀមខ្លួនធ្វើអ្វីៗ ជួយដល់មាតុភូមិ និងធ្វើឱ្យវៀតណាមកាន់តែសប្បាយរីករាយ”។

គណៈកម្មការរៀបចំកម្មវិធីបានប្រគល់រង្វាន់លេខ ១ ចំនួន ១រង្វាន់ លេខ ២ ចំនួន ១ រង្វាន់និងរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ សម្រាប់ប្រភេទរូបថត ឈុតរូបថត និងវីដេអូនីមួយៗ។ លើសពីនេះ គណៈកម្មាធិការរៀបចំក៏បានផ្តល់រង្វាន់សម្រាប់ស្នាដៃរូបថត និងវីដេអូ ទទួលបានការនិយមចូលចិត្តច្រើនជាងគេបំផុត។

សូមគូសបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមការប្រកួត កាលពីខែមិថុនាឆ្នាំនេះមក ការប្រកួតនេះបានទាក់ទាញការចូលរួមពីស្នាដៃរូបថត និងវីដេអូជាង ៧.០០០។ ចាប់តាំងពីពេលនោះមក គណៈកម្មាធិការរៀបចំបានជ្រើសរើសស្នាដៃចំនួន ២៨ ដើម្បីផ្តល់រង្វាន់ និងស្នាដៃរូបថតចំនួន ៧០ និងស្នាដៃវីដេអូចំនួន ១៤ ដើម្បីដាក់តាំងពិពណ៌។ នៅលើវេទិកា Vietnam.vn មានមនុស្សជាង ៩០ លាននាក់បានទស្សនាស្នាដៃចំនួន ៧.០០០នេះ ដែលក្នុងនោះជាង ៤០0% គឺជាអ្នកមកពីបរទេស។ គួរកត់សម្គាល់ថា មានស្នាដៃដែលមានមនុស្សចូលមើលជាងកន្លះលាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ