ប្រគល់រង្វាន់សំរាប់អង្គភាពអាជីវកម្ម FDI ទទួលបានកត្តិនាមនាគមាសចំនួន៧០អង្គភាព
|
ប្រគល់រង្វាន់សំរាប់អង្គភាពអាជីវកម្ម FDI ទទួលបានកត្តិនាមនាគមាសចំនួន៧០អង្គភាព (VOV) |
Vovworld-នាថ្ងៃទី២១មិនាខាងមុខនឹងប្រព្រឹត្តទៅកម្មវិធីមហោស្រពអង្គភាព
អាជីវកម្មនាគមាសនិងពាណិជ្ជសញ្ញាខ្លាំងវៀតណាមឆ្នាំ២០១៥ដោយប្រធានបទ
បង្កើតបរិយាកាសអាជីវកម្មសមភាពនិងស្អាតស្អំ។ ព័ត៌មាននេះត្រូវបាននាំចេញ
នៅសន្និសីទកាសែតនារសៀលថ្ងៃទី១៦មិនានៅទីក្រុងហាណូយ។ លោក Vu Dinh
Hoe ប្រធានគណៈចាត់តាំងកម្មវិធីបានឲ្យដឹងថា៖
“កម្មវិធីឆ្នាំនេះនឹងជកន្លែងចែករំលែកបទពិសោធន៍រវាងបណ្ដាអង្គភាពអាជីវកម្ម
ជាមួយគ្នាក្នុងការរកស៊ី។ មហោស្រពជាកន្លែងឆ្លុះបញ្ចាំងសម្លេងរបស់អង្គភាពអាជីវកម្ម
ចំពោះអ្នកតាក់តែងគោលនយោបាយនិងគ្រប់គ្រងដើម្បីយើងនិយាយឡើងរាល់
បំណងប្រាថ្នាសមស្របរបស់អង្គភាពអាជីវកម្មដើម្បីរួមជាមួយរដ្ឋាភិបាលអនុវត្ត
គោលការណ៍លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ៕”