ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម
|
ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម |
(VOV)_ពិធីបូកសរុប និងប្រគល់រង្វាន់សារព័ត៍មានរដ្ឋសភាវៀតណាម ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៨ធ្នូ នៅទីក្រុងហាណូយ។ វណ្ណកម្មឆ្នើមចំនួន៣៤ ក្នុងចំណោមវណ្ណកម្មចំនួនជិត៤០០ ចូលរួមការប្រឡងលើកនេះ ត្រូវបានលើកសរសើរ។ រង្វាន់សារព័ត៍មាន៖ ៧០ឆ្នាំ រដ្ឋសភាវៀតណាម ត្រូវបានរៀបចំឡើងដើម្បីកត់សម្គាល់ លើកទឹកចិត្ត និងលើកដម្កើងបណ្ដាអ្នកកាសែត អ្នកយកព័ត៍មាន នៃស្ថាប័នសារព័ត៍មានមជ្ឈឹម និងតំបន់ មានវណ្ណកម្មសារព័ត៍មានល្អ ស្ដីអំពីការចាត់តាំង និងសកម្មភាពរបស់រដ្ឋសភា បណ្ដាស្ថាប័ននៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា។ តាមរយៈវណ្ណកម្មទាំងនេះ រួមចំណែកអះអាងនូវសមិទ្ធិផល និងបទពិសោធន៍ ដែលរដ្ឋសភាទទួលបានក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ហើយពីនោះ អះអាងនូវតួនាទីរបស់រដ្ឋសភា ជាស្ថាប័នដំណាងជាន់ខ្ពស់បំផុតរបស់ប្រជាជន ស្ថាប័នរដ្ឋអំណាចខ្ពស់បំផុត របស់សាធារណរដ្ឋ សង្គមនិយមវៀតណាម៕