ប្រគល់សេចក្ដីសម្រេចចិត្តដល់នាយទាហានចំនួន ៥ នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព

(VOVWORLD) - ថែរក្សា កសាងឋានៈ រូបភាពរបស់កងទ័ពវៀតណាមក្នុងយុគសម័យថ្មីនៅក្នុងក្រសែភ្នែកប្រជាជន អាជ្ញាធរប្រទេសសាមី អ្នករួមអាជីព និងមិត្តភក្តិអន្តរជាតិ។
ប្រគល់សេចក្ដីសម្រេចចិត្តដល់នាយទាហានចំនួន ៥ នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព - ảnh 1 លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសប្រគល់សេចក្ដីសម្រេចចិត្តដល់នាយទាហានចំនួន ៥ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព។ រូបថត៖ Việt Trung

នាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋដល់នាយទាហាចំនួន ៥ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មប្រចាំនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសទទួលបន្ទុកចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ បានស្នើឲ្យនាយទាហានទាំង ៥ នាក់ពង្រីកប្រពៃណីរបស់កងទ័ព កងកម្លាំងមួកខៀវវៀតណាមបង្ហាញឬទ្ធានុភាព សមត្ថភាព រួមចំណែករីកសាយភាយរូបភាព ទឹកដី មនុស្សវៀតណាម កងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ ថែរក្សា កសាងឋានៈ រូបភាពរបស់កងទ័ពវៀតណាមក្នុងយុគសម័យថ្មីនៅក្នុងក្រសែភ្នែកប្រជាជន អាជ្ញាធរប្រទេសសាមី អ្នករួមអាជីព និងមិត្តភក្តិអន្តរជាតិ។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានក្រឹនរំលឹកថា នៅពេលធ្វើសកម្មភាពក្នុងបរិយាកាសពហុជាតិសាសន៍ នាយទាហានវៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស អះអាងនូវសមត្ថភាព  មានជំនាញភាសា ប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការដោះស្រាយការងារជំនាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ