ប្រគល់អាំងស៊ីងអនុស្សាវរីយ៍ដើម្បីបុព្វហេតុកសិកម្មសំរាប់អតីតនាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម

ប្រគល់អាំងស៊ីងអនុស្សាវរីយ៍ដើម្បីបុព្វហេតុកសិកម្មសំរាប់អតីតនាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម - ảnh 1
(រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី៧ មិថុនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានប្រគល់អាំង ស៊ីងអនុស្សា
វរីយ៍ “ដើម្បីបុព្វហេតុកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម” ជូនលោកស្រី Victoria
 Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់ អាស៊ី ប៉ាស៊ីហ្វិកនិងជា
អតីតនាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម ដើម្បីរាល់ការរួមវិភាគទាន
ដ៏សំខាន់ចំពោះផ្នែកកសិកម្មវៀតណាមនាពេលកន្លងទៅ។ថ្លែងមតិនៅពិធីនេះ
រដ្ឋមន្រ្តីលោក Cao Duc Phat បានអះអាងថា រាល់ការរួម វិភាគទានរបស់លោកស្រី
Victoria Kwakwa មានអត្ថន័យដ៏សំខាន់ចំពោះការ អភិវឌ្ឍន៍កសិកម្មជនបទរបស់
វៀតណាម។គិតតាំងពីលោកស្រី Kwakwa កាន់ តំណែងជានាយិការធនាគារពិភព
លោកប្រចាំនៅវៀតណាមមក ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទបានទទួល
ប្រភពជំនួយឧបត្ថម្ភពីធនាគារពិភពលោកដោយមានទុនសរុបជាង១ពាន់៩០០
លានដុល្លាអាមេរិកលើវិស័យកសិកម្ម រុក្ខកម្ម ធានាសាស្ត្រ ទឹកស្អាតសំរាប់ជនបទ
 និងបង្ការប្រឆាំងគ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ