ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien

(VOVWORLD) - នាថ្ងៃទី ១៦ ឧសភា ថ្នាក់ដឹកនាំមូលនិធិសប្បុរសធម៌  Kim Oanh បានទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្មាភិបាល យុទ្ធជន ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Ha Tien ខេត្ត Kien Giang។
ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien - ảnh 1ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien

មូលនិធិសប្បុរសធម៌  Kim Oanh បានប្រគល់អាវភ្លៀងចំនួន ២០០ ឈុត និងទឹកប្រាក់ចំនួន ២០ លានដុងដល់អង្គភាពដើម្បីបំពាក់ធុងចម្រោះទឹកនិងស្តុកទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ នាពេលខាងមុខ មូលនិធិនឹងបន្តជួយឧបត្ថម្ភនូវសំភារៈមួយចំនួនទៀត ដូចជាពិល ថ្នាំបាញ់មូស អាហារកំប៉ុងជាដើម តាមសំណើររបស់ប៉ុស្តិ៍ការពារព្រំដែន។

ប្រគល់អំណោយជូនកងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Ha Tien - ảnh 2ប្រគល់អំណោយជូនកងទ័ពការពារ
ព្រំដែននៅច្រកទ្វារព្រំដែន Ha Tien

សូមបញ្ជាក់ដែរថាប៉ុស្តិ៍ការពារព្រំដែន Ha Tien កំពុងគ្រប់គ្រងព្រំដែនគោកនិងសមុទ្រដែលមានប្រវែង ៥០ គីឡូម៉ែត្ររវាងវៀតណាម និង កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ