ប្រគល់អំណោយតបស្នងសងគុណចំពោះមុខសញ្ញាគោលនយោបាយសង្គម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដាឆ្នាំ ២០២១) នោះ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា បញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់ទី ១ បានរៀបចំពិធីសាកសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្ដាយវៀតណាម បណ្ដាគ្រួសារគោលនយោបាយ និងអនុវត្តន៍កម្មវីធី “ឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានសាទ” នៅស្រុក Tien Lang ទីក្រុង Hai Phong ។ 
ប្រគល់អំណោយតបស្នងសងគុណចំពោះមុខសញ្ញាគោលនយោបាយសង្គម - ảnh 1ប្រគល់អំណោយតបស្នងសងគុណចំពោះមុខសញ្ញាគោលនយោបាយសង្គម

អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកវរសេនីយ៍ឯកបំរុង Nguyen Van Hien ស្នងការរងនយោបាយនៃបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់ទី ១ បានឲ្យដឹងថា៖ “ដើម្បីបន្តពង្រីកប្រពៃណី ផឹកទឹកនឹកដល់ប្រភព របស់ប្រជាជាតិនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងតៅ អង្គភាពបានរៀបចំសកម្មភាពជាច្រើន ដូចជាសាកសួរសុខទុក្ខ ជូនអំណោយតបស្នងសងគុណដល់មុខសញ្ញាគោលនយោបាយក្នុងអង្គភាព។ ទន្ទឹមនឹងនេះរួមសហការជាមួយខេត្ត ក្រុងនានាសាកសួរសុខទុក្ខបណ្ដាគ្រួសារគោលនយោបាយ យុទ្ធជនមានជំងឺ យុទ្ធជនពលី វីរៈអ្នកម្ដាយវៀតណាម នៅតាមខេត្ត ក្រុង ដែលអង្គភាពបានឈរជើងចាប់ពី ខេត្ត Hai Phong  Quang Ninh ដល់ខេត្ត  Nghe An ផងដែរ។ អំណោយនីមួយៗបានបង្ហាញពីមនោសញ្ចេតនារបស់កម្មាភិបាល យុទ្ធជន ឆ្មាំសមុទ្រជូនប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ