ប្រគល់អំណោយនិងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជូននគរបាលខេត្តមណ្ឌលគីរីដើម្បីជួយបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩

(VOVWORLD) - លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគីរី បានអះអាងថា នេះមិនត្រឹមតែជាការជួយគាំទ្រខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងដែលជួយកងកម្លាំងនគរបាលខេត្ត មណ្ឌលគីរីអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការប្រឆាំងកូវីដ ១៩ និងធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមខ្សែព្រំដែន ចូលរួមចំណែកកសាងព្រំដែនដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍទៀតផង។

ប្រគល់អំណោយនិងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជូននគរបាលខេត្តមណ្ឌលគីរីដើម្បីជួយបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ - ảnh 1ទិដ្ឋភាពនៅពិធីប្រគល់-ទទួលអំណោយ។ (រូបថត៖ VNA)
នាថ្ងៃទី៣០ ខែកក្កដា នៅបង្គោលលេខ០នៅលើខ្សែព្រំដែនវៀតណាម-កម្ពុជា ដែលឆ្លងកាត់ស្រុក Tuy Duc ខេត្ត Dak Nong នោះ ក្រុមការងារនៃនគរបាលខេត្ត Dak Nong បានប្រគល់អំណោយនិងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រក្នុងតម្លៃ១០០លានដុងជូន នគរបាលខេត្តមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចំណែកបង្ការទប់ស្កាត់ ជម្ងឺរាតត្បាតកូវីដ ១៩។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគីរី បានអះអាងថា នេះមិនត្រឹមតែជាការជួយគាំទ្រខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងដែលជួយកងកម្លាំងនគរបាលខេត្ត មណ្ឌលគីរីអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការប្រឆាំងកូវីដ ១៩ និងធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមខ្សែព្រំដែន ចូលរួមចំណែកកសាងព្រំដែនដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍទៀតផង។ កងកម្លាំងនគរបាលខេត្តមណ្ឌលគីរី នឹងបន្តសហការយ៉ាងជិតស្និទ្ធថែមទៀតជាមួយកងកម្លាំងនគរបាលខេត្ត Dak Nong ក្នុងគ្រប់ការងារទាំងអស់ សំដៅធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមខ្សែព្រំដែនរវាង ខេត្តទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ