ប្រគល់អនុស្សាវរីយ៍សញ្ញាជូនប្រធានដំណាងUNESCOប្រចាំនៅវៀតណាម

ប្រគល់អនុស្សាវរីយ៍សញ្ញាជូនប្រធានដំណាងUNESCOប្រចាំនៅវៀតណាម - ảnh 1
លោកស្រី Katherine Muller Marin ប្រធានដំណាងអង្គការអប់រំ វិទ្យាសាស្រ្ត វប្បធម៏
របស់ អ.ស.ប (UNESCO) ប្រចាំនៅវៀតណាម (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៨ មិថុនា នៅរដ្ឋធានីហាណូយប្រធានសម្ព័ន្ធបណ្ដា
អង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានប្រគល់អនុស្សាវរីយ៍សញ្ញា  "ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ" ជូនលោកស្រី Katherine Muller​ Marin ប្រធានដំណាងអង្គការអប់រំ វិទ្យាសាស្រ្ត វប្បធម៏ របស់ អ.ស.ប​ (UNESCO) ប្រចាំ
នៅវៀតណាម។ការប្រគល់ជូននេះគឺសំដៅលើកដម្កើងការរួមចំណែកដ៏សកម្មរបស់
លោកស្រី Marin ក្នុងការអភិរក្សនិងគ្រប់គ្រងបណ្ដាបេតិកភ័ណ្ឌវប្បធម៏នៅវៀតណាម 
ក៏ដូចជាការជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការរវាងប្រជាជនវៀតណាមនិង
មិត្តភកិ្ដអន្តរជាតិ។លោកស្រី Katherine Muller Marin សម្ដែងនូវកិត្តិយសដោយបាន
ទទួលអនុស្សាវរីយ៍សញ្ញានេះ ព្រមទាំងអះអាងថា ដោយសេចក្ដីស្នេហាទឹកដី មនុស្ស
និងខឿនវប្បធម៏ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់វៀតណាម​ លោកស្រី
នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ