ប្រគល់អាហារូបករណ៍ក្នុងការ“រួមកម្លាំងពលំការពារអធិបតេយ្យភាព នៅសមុទ្រខាងកើត”

(VOVworld) - នាថ្ងៃទី២៨ ធ្នូ នៅទីក្រុង ហាយ ហ្វុង ភាគខាងជើងវៀតណាម
កាសែត Tuoi Tre (វ័យក្មេង) បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក
រៀបចំពិធីប្រគល់អាហារូបករណ៍ដោយមានឈ្មោះថា “រួមកម្លាំងពលំការពារ
អធិបតេយ្យភាពនៅសមុទ្រខាងកើត” សំរាប់សិស្សានុសិស្សជាកូនចៅរបស់
កម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក។សិស្សានុសិស្សចំនួន១២០នាក់ដែលឆ្លង
ផុតការលំបាករៀនសូត្រពូកែនៅទីក្រុង ហាយហ្វុង និងខេត្តជំវិញផ្សេងៗទៀត
ទទួលបានអាហារូបករណ៍លើកនេះ។

ប្រគល់អាហារូបករណ៍ក្នុងការ“រួមកម្លាំងពលំការពារអធិបតេយ្យភាព នៅសមុទ្រខាងកើត” - ảnh 1
សិស្សានុសិស្ស១នាក់ចែករំលែកអំពីជីវភាពរបស់ខ្លួនក្នុងពិធីនេះ (រូបថត៖កាសែត Tuoi Tre)


កម្មវិធី “រួមកម្លាំងពលំការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត” បានបំផុស
ឡើងដោយកាសែត Tuoi Tre ចាប់ពីខែឧសភាឆ្នាំ២០១៤ ទទួលបានទឹកប្រាក់
ចំនួន៥៥ពាន់លានដុង ពីការជួយជ្រោមជ្រែងរបស់ស្ថានប័ន អង្គភាពអាជីវកម្ម
និងមិត្តអ្នកអានយ៉ាងច្រើនកុះករ។ចំនួនទឹកប្រាក់ពោលខាងលើភាគច្រើន ត្រូវ
បានប្រើប្រាស់ដើម្បីទិញឧបករណ៍ប្រើប្រាស់ នឹងថែទាំសំរាប់គ្រួសាររបស់កម្មា
ភិបាលយុទ្ធជនកងទ័ពជើងទឹក ប៉ូលីសសមុទ្រ និងប្រគល់អាហារូបករណ៍សំរាប់
អ្នកនេសាទច្បាមជាប់សមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ