ប្រគល់អាហារូបករណ៍ចំនួន១៥០០ចំណែកជូននិស្សិតថ្មី

ប្រគល់អាហារូបករណ៍ចំនួន១៥០០ចំណែកជូននិស្សិតថ្មី - ảnh 1
ក្នុងឆ្នាំ២០១៥ នេះ និស្សិតថ្មីចំនួន១៥០០នាក់ដែលមានជីវភាពរស់នៅលំបាកនៅទូទាំងប្រទេស
ត្រូវបានប្រគល់ជូនអាហារូបករណ៍។

(VOVworld) - នាព្រឹកថ្ងៃទី៤ តុលា នៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម
អាហារូបករណ៍ចំនួន៧៣ចំណែកត្រូវបានប្រគល់ជូននិស្សិតថ្មីឆ្លងកាត់លើ ការ
លំបាកនៃជីវភាពរស់នៅនៅខេត្ត​Khanh Hoa និងខេត្ត Ninh Thuan។ក្នុងឆ្នាំ២០១៥
នេះ និស្សិតថ្មីចំនួន១៥០០នាក់ដែលមានជីវភាពរស់នៅលំបាកនៅទូទាំងប្រទេស
ត្រូវបានប្រគល់ជូនអាហារូបករណ៍ “រួមកម្លាំងទៅសាលារៀន” ដែលមានតំលៃ
សរុបជាង១០ពាន់លានដុង។អ្នកស្រី Nguyen Thi Diem Khoa ជានិស្សិតថ្មីនៃមហា
វិទ្យាល័យច្បាប់ទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“នាងខ្ញុំកំព្រាឪពុកតាំងពីតូច ម្ដាយខ្ញុំលាចាកលោកមុននេះ២ឆ្នាំហើយ ខ្ញុំត្រូវខ្ចី
ប្រាក់ដើម្បីទៅរៀន។ទទួលបានចំណែកអាហារូបករណ៍នេះជួយឲ្យនាងខ្ញុំអាច
ចំណាយលើការសិក្សារៀនសូត្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ