បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣

(VOVWORLD) - ក្រោយរយៈពេល ៤ រាត្រីនៃការប្រកួត ក្រុមចំនួន ២ ដែលមានពិន្ទុច្រើនបំផុតគឺ៖ បារាំង និង អ៊ីតាលី នឹងចូលរួមប្រកួតគ្នា ដើម្បីដណ្ដើមតំណែងជើងឯកក្នុងរាត្រីផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ "ពិភពលោកគ្មានគម្លាត"។
បារាំង និងអ៊ីតាលីបានឈានចូលវគ្គផ្តាច់ព្រ័ត្រពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ - ảnh 1ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣

គណៈចាត់តាំង ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៥ មិថុនា បានប្រកាសថា ក្រុមកាំជ្រួចចំនួនពីគឺបារាំងនិងអ៊ីតាលីបានចូលវគ្គផ្តាច់ព្រ័ត្រ ហើយនឹងសម្តែងនារាត្រីថ្ងៃទី ៨ កក្កដាខាងមុខ។

ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ មានក្រុមប្រកួតចំនួន ៨ រួមមាន៖ វៀតណាម បារាំង អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស។ ក្រោយរយៈពេល ៤ រាត្រីនៃការប្រកួត ក្រុមចំនួន ២ ដែលមានពិន្ទុច្រើនបំផុតគឺ៖ បារាំង និង អ៊ីតាលី នឹងចូលរួមប្រកួតគ្នា ដើម្បីដណ្ដើមតំណែងជើងឯកក្នុងរាត្រីផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ "ពិភពលោកគ្មានគម្លាត"។ លោក Vi Kien Thanh ប្រធាននាយកដ្ឋានភាពយន្ត អនុប្រធានសមាគមវិចិត្រសិល្បៈវៀតណាម និងជាសមាជិកគណៈមេប្រយោគ ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ បានឲ្យដឹងថា៖

“ក្រុមប្រកួតទាំង ៨ ក្នុង ពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ គឺមានគុណភាពខ្ពស់ជាង បើធៀបនឹងការក្រកួតចំនួន ១០ ដងមុនៗ ក្នុងនោះមានក្រុមវៀតណាម។ ក្នុងចំណោមក្រុមប្រកួតឆ្នាំនេះ មានក្រុមប្រកួតខ្លាំងៗដូចជា៖ ប៉ូឡូញ បារាំង អ៊ីតាលី ហ្វាំងឡង់ អង់គ្លេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ