បារាំង និងអាល្លឺម៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) -នាថ្ងៃទី ២២ មេសា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា៖ លោកគ្មាន "ផែនការ B" សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ ព្រមទាំងព្រមានអាមេរិកថា៖ មិនគប្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះឡើយ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron |
សេចក្ដីប្រកាសពោលខាងលើត្រូវបានថ្នាក់ដឹកនាំបារាំងនាំចេញ ១ថ្ងៃមុន ដំណើរទស្សនកិច្ចនៅអាមេរិក។ លោក Emmanuel Macron បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ (ឬហោះថាផែនការសកម្មភាព រួមគ្រប់ជ្រុងជ្រោយ JCPOA) ដែលត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5 + 1 (រួមមានប្រទេសជាសមាជិកអចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិគឺ៖ អង់គ្លេស បារាំង អាមេរិ រុស្ស៊ី ចិន និងអាល្លឺម៉ង់ ) ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺមិនទាន់សុក្រិដ្ឋឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Emmanuel Macron បានចាត់ទុកថា៖ គ្មានវិធីសាស្ត្រណាមួយល្អជាងទេ ហើយនឹងអំពាវនាវឲ្យប្រធានាធិតីអាមេរិក មិនដកខ្លួនចេញពី JCPOA ផងដែរ។
ក៏នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel គ៏បានឡើងសម្លេងការពារ JCPOA ហើយសង្កត់ធ្ងន់ថា៖កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ទោះជាមិនសុក្រិដ្ឋក៏ដោយ ប៉ុន្តែនៅតែល្អប្រសើរជាងការគ្មានកិច្ចព្រមព្រៀងណាមួយឡើយ៕