ប៉ារាំង៖ បាតុករ “អាវកាក់ពណ៌លឿង” ចុះផ្លូវធ្វើបាតុកម្មក្នុងសប្ដាហ៍ទី១២ជាបន្តបន្ទាប់
(VOVWORLD) - នាថ្ងៃទី២ ខែកុម្ភៈ បាតុកររាប់ពាន់នាក់នៃចលនា “អាវកាក់ពណ៌លឿង” បានធ្វើបាតុកម្មនៅរដ្ឋធានីប៉ារីសនិងទីក្រុងធំៗផ្សេងទៀត ក្នុងសប្តាហ៍ទី១២ជាបន្តបន្ទាប់ សំដៅប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron។
ក្រុមបាតុករបានថ្កោលទោសអំពើហឹង្សារបស់កម្លាំងប៉ូលីសចំពោះបាតុករ។ មុននោះ រដ្ឋាភិបាលបារាំងបានព្រមានថា ប៉ូលីសអាចប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ប៉្លាស្ទិក (LBD) ដើម្បីទប់ទល់នឹងបាតុករជ្រុលនិយម៕