បារាំង៖ អំពើហឹង្សាកកើតឡើងវិញនៅបណ្ដាការធ្វើបាតុកម្ម «អាវលឿង»

(VOVWORLD) - នាថ្ងៃទី ១៦ វិច្ចិកា ជនជាតិបារាំងចំនួនជាង ២៨ ពាន់នាក់បានរំលឹកខួបអនុស្សាវរីយ៍លើកទី ១ នៃទិវាបំផុសចលនាធ្វើបាតុកម្ម «អាវលឿង»។ 
បារាំង៖ អំពើហឹង្សាកកើតឡើងវិញនៅបណ្ដាការធ្វើបាតុកម្ម «អាវលឿង» - ảnh 1 បារាំង៖ អំពើហឹង្សាកកើតឡើងវិញនៅបណ្ដាការធ្វើបាតុកម្ម «អាវលឿង»  (VOV)

(VOVworld) – នាថ្ងៃទី ១៦ វិច្ចិកា ជនជាតិបារាំងចំនួនជាង ២៨ ពាន់នាក់បានរំលឹកខួបអនុស្សាវរីយ៍លើកទី ១ នៃទិវាបំផុសចលនាធ្វើបាតុកម្ម «អាវលឿង»។ អំពើ ហឹង្សាបានកកើតឡើងវិញនៅរដ្ឋធានីប៉ារីសនិងទីក្រុងធំៗមួយចំនួនដូចជា Toulouse Bordeaux Lyon Nantes និង Marseilles។ នៅទីក្រុងប៉ារីស មនុស្សចំនួនជាង ៤៧០០ នាក់បានប្រមូលផ្តុំនៅទីកន្លែងសាធារណៈនិងទីលានជុំវិញ។ អំពើ ហឹង្សារបានផ្ទុះឡើងនៅទីលាន Italie ខ័ណ្ឌទី ១៣ នៅពេលដែលបាតុករជ្រុលនិយមបានកម្ទេចបង្អួចនៃមជ្ឈណ្ឌលពាណិជ្ជកម្មនិងសណ្ឋាគារុមួយ។ ដើម្បីកត់សម្គាល់ក៏ដូចជារំលឹកឡើងវិញនៃគម្រប់ ១ ឆ្នាំបំផុសចលនា «អាវលឿង» នេះបាតុករជ្រុលនិយមនានាបានប្រកាសនឹងផ្លាស់ប្តូរថ្មីវិធីធ្វើសកម្មភាព។ នាយប់ថ្ងៃដដែល មនុស្សរាប់រយនាក់បានទន្ទ្រានកាន់កាប់រោងល្ខោន La Fleche d’Or នៅខ័ណ្ឌទី ២០ ដែលបានផ្អាកធ្វើសកម្មភាពក្នុងរយៈពេល ៣ ឆ្នាំហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ