បារាំង៖ អំពើហិង្សាបានផ្ទុះឡើងក្នុងការធ្វើបាតុកម្ម "អាវកាកពណ៌លឿង"

(VOVWORLD) -នាយករដ្ឋមន្ត្រីលោក Edouard Philippe ថ្កោលទោសថាអំពើហឹង្សាដូច្នេះ គឺមិនអាចព្រមទ្ទូលំទូលាយបានឡើយ ហើយនិងត្រូវបានតុលាការផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់
បារាំង៖ អំពើហិង្សាបានផ្ទុះឡើងក្នុងការធ្វើបាតុកម្ម  ក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះដែលបង្កឡើងដោយក្រុមបាតុករ"អាវកាកពណ៌លឿង" ក្នុងទីក្រុងប៉ារីស (រូបថត៖ vnanet.vn)

បណ្ដាហាងលក់ទំនិញត្រូវ ឆក់ប្លន់ កន្លែងលក់កាសែត និងផ្លាកសញ្ញាត្រូវដុតឆេះ កំទេចកញ្ចក់បែកបាក់នៅតាមចិញ្ចើមផ្លូវនៃមហាវិថី Champ-Elysées ការប៉ះទង្គិចគ្នាជាមួយប៉ូលីសនៅតាមផ្លូវជាច្រើន និងមានសម្លេងបំផ្ទុះជាច្រើន ។ ទិដ្ឋភាពនៃមជ្ឈមណ្ឌលទីក្រុងប៉ារីសនាថ្ងៃទី ១៦ខែមិនាបានរំលឹករូបភាពអំពើហិង្សានៃបាតុកម្ម ចលនា "អាវកាក ពណ៌លឿង"កាលពីខែធ្នូឆ្នាំ២០១៨។

តាំងពីព្រឹកព្រលឹមថ្ងៃទី ១៦ខែមិនា មានបាតុករ"អាវកាក ពណ៌លឿង"ប្រមាណ ១០ ០០០នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងប៉ារីសដើម្បីចាប់ផ្តើមសប្ដាហ៍ធ្វើបាតុកម្មទី ១៨ ។ នៅតាមទីក្រុងជាច្រើនដូចជា Dijon, Lyon, Bordeaux, Toulouse, Marseille និង Montpellier មានបាតុករ រាប់ពាន់នាក់ក៏បានចូលរួមធ្វើបាតុកម្មផងដែរ។

នាយករដ្ឋមន្ត្រីលោក Edouard Philippe បានមានវត្តមាននៅ មហាវិថី Champ-Elysées រួមជាមួយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Christophe Castanerនិង រដ្ឋលេខាធិការលោក Laurent Nunez ដោយថ្កោលទោសថាអំពើហឹង្សាដូច្នេះ គឺមិនអាចព្រមទ្ទូលំទូលាយបានឡើយ ហើយនិងត្រូវបានតុលាការផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ