បារាំង អេស្ប៉ាញ និងព័រទុយហ្គាល់ ឯកភាពបង្កើត "ច្រករបៀងបៃតង" បង្ហូរឧស្ម័នថ្មី
(VOVWORLD) - យោងតាមរូបភាពក្រាហ្វិច "ច្រករបៀង" ថ្មីពោលខាងលើរវាងប្រទេសអេស្ប៉ាញ និងប្រទេសជិតខាងបារាំងគឺជាប្រព័ន្ធក្រោមទឹកដែលផ្ទុយទៅនឹងគម្រោង Midcat នៅលើភ្នំ Pyrenees រវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃទី ២០ ខែតុលា បាន ឲ្យដឹងថា ប្រទេសនេះសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសបារាំង និង ព័រទុយហ្គាល់ ដើម្បីជំនួសផែនការសម្រាប់បំពង់បង្ហូរឧស្ម័នដែលមានឈ្មោះថា Midcat ដោយ "ច្រករបៀងបៃតង" ថ្មី សម្រាប់ដឹកជញ្ជូនឧស្ម័នធម្មជាតិ និងអ៊ីដ្រូសែនរវាង ទីក្រុង Barcelona និង Marseille។
យោងតាមរូបភាពក្រាហ្វិច "ច្រករបៀង" ថ្មីពោលខាងលើរវាងប្រទេសអេស្ប៉ាញ និងប្រទេសជិតខាងបារាំងគឺជាប្រព័ន្ធក្រោមទឹកដែលផ្ទុយទៅនឹងគម្រោង Midcat នៅលើភ្នំ Pyrenees រវាងប្រទេសទាំងពីរ។ "ច្រករបៀងបៃតង" នេះនឹងតភ្ជាប់ទីក្រុង Barcelona និងតំបន់ Marseille ដែលជាមជ្ឈមណ្ឌលគីមីឥន្ធនៈដ៏ធំមួយ។ មេដឹកនាំនៃប្រទេសទាំងបីនឹងជួបប្រជុំគ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បី ពិភាក្សាអំពីកាលកំណត់ ផែនទីបង្ហាញផ្លូវនៃការវិនិយោគ និងកម្រិតវិភាគទានរបស់ ប្រទេសនីមួយៗ៕