បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានានៃបញ្ហាសមុទ្រខាងកើត

បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានានៃបញ្ហាសមុទ្រខាងកើត - ảnh 1
បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានាដែលទាក់ទិនដល់បញ្ហាសមុទ្រខាងកើត

(VOV)_​ នាព្រឹកថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក 
Truong Tan Sang បានជួបសន្ទនាជាមួយលោកស្រី Elisabeth Guigo ប្រធានគណៈ
កម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។ ប្រធានរដ្ឋ លោក Truong Tan Sang បានសម្ដែងនូវក្តី​សប្បាយរីករាយ ចំ
ពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងលើគ្រប់វិស័យ។ ស្ដី
អំពីបណ្ដាការយកចិត្តទុកដាក់របស់បារាំងចំពោះស្ថានភាពនៅសមុទ្រខាងកើត 
ប្រធានរដ្ឋបានលើកច្បាស់ថា៖ ការដែលចិនបានជួសជុល​កែលំអរនៅកោះនានា
នៅសមុទ្រខាងកើត បានបំផ្លាញ់ស្ថានភាពដើម គំរាមកំហែងដល់សន្តិសុខក្នុងតំ
បន់ រំលោភទៅលើសេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC)។ 

          រីឯ  ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង លោកស្រី ​Elisabeth
 Guigo បានប្រគល់ជូនប្រធានរដ្ឋ Truong Tan Sang សំបុត្ររបស់​ប្រធានាធិបតីបារាំង លោក Francois Hollande ហើយបានជូនដំណឹងថា៖ ​ប្រធានាធិបតីបារាំង
ជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ពិសេស និងមាន​គោលបំណងទៅបំពេញ
ទស្សនកិច្ចនៅវៀតណាមនៅពេលឆាប់ៗនេះ។ ​ប្រធានរដ្ឋ លោក Truong Tan Sang
 បានអបអរសាទរប្រធានាធិបតីបារាំង​នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត
ណាមក្នុងរយៈពេលឆាប់ៗនេះ។ ស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង បានអះអាងថា៖ បារាំងគាំទ្រ
ការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់​អន្តរជាតិ និងត្រៀមខ្លួនជា
ស្រេចសហប្រតិបត្តិការជាមួយវៀតណាម ក្នុង​បណ្ដាវិស័យដែលទាក់ទិនដល់
បញ្ហាសមុទ្រខាងកើត។ លោកស្រីក៏បានជឿជាក់ថា៖​កិច្ចព្រមព្រៀងដៃគូនិង
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU ( PCA) ​នឹងបានអនុម័តនាដើម
ឆ្នាំ ២០១៦នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ