បារាំងគូសបញ្ជាក់ពីភាពចាំបាច់ រក្សាកិច្ចសន្ទនាជាមួយរុស្ស៊ី
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានចាត់ទុកថា មហាអំណាចពិភពលោកត្រូវតែបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian (ប្រភព៖ Reuters) |
នៅថ្ងៃទី២៧ ខែមីនា ថ្លែងនៅឯវេទិកា Doha ប្រ ទេសកាតា ប្រមុខការទូតបារាំងរូបនេះបានសង្កត់ធ្ងន់ថាត្រូវតែរក្សាកិច្ចសន្ទនា ហើយបានបញ្ជាក់ ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែធានាបណ្តាញទំនាក់ទំនងជាមួយសមភាគីរុស្ស៊ី។
ចាប់តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក អាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាច្រើន ដើម្បីឯកោនិងបង្កើនសម្ពាធទៅលើទីក្រុងម៉ូស្គូ។ ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនេះត្រូវបានគេនិយាយថា មានផលប៉ះពាល់មួយចំនួន ទៅលើសេដ្ឋកិច្ចពិភពលោក៕