បារាំងចាត់ទុកអាស៊ី-អាគ្នេយ៍ជាទីផ្សារនាំចេញពោពេញទៅដោយសក្ដានុភាព

បារាំងចាត់ទុកអាស៊ី-អាគ្នេយ៍ជាទីផ្សារនាំចេញពោពេញទៅដោយសក្ដានុភាព - ảnh 1
ព្រឹទ្ធសមាជិក Christian Poncelet ប្រធានក្រុមព្រឹទ្ធសមាជិកមិត្តភាពបារាំង-វៀតណាម (assembly.coe.int)


        Vovworld-នាថ្ងៃទី៣មេសា ស្ថាប័នពន្លឿននាំចេញរបស់បារាំង (Ubifrance)
បាន​សហការជាមួយព្រឹទ្ធសភាបារាំងរៀបចំសិក្ខាសាលាជាមួយប្រធានបទ
“ឆ្ពោះ​ទៅអាស៊ី-អាគ្នេយ៍” សំដៅឧទ្ទេសនាមជាមួយអង្គភាពអាជីវកម្មនិងដំបន់​ប្រទេសនេះឱកាសអាជីវកម្មនៅទីផ្សារប្រទេសចំនួន១០ក្នុងដំបន់អាស៊ី-អាគ្នេយ៍។

        ថ្លែងមតិនៅសិក្ខាសាលា ព្រឹទ្ធសមាជិក Christian Poncelet ប្រធាន​ក្រុម​ព្រឹទ្ធ​
សមាជិក​មិត្តភាពបារាំង-វៀតណាម បានសង្កត់ធ្ងន់ថា អាស៊ី-អាគ្នេយ៍ជាដំបន់​ដែល​បារាំងរក្សាទំនាក់ទំនងល្អប្រសើរលើវិស័យស្ទើរតែទាំងអស់ ពីការទូត​វប្បធម៍​ដល់
សេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសត្រូវបានក្រសួងពាណិជ្ជកម្មក្រៅ​ប្រទេសបារាំង
កំណត់ជាអាទិភាពអភិវឌ្ឍន៍។

        នេះជាលើកទី២ហើយដែល Ubifrance ផ្សាភ្ជាប់នឹងព្រឹទ្ធសភាបារាំងរៀបចំ​សិក្ខាសាលាអំពីនាំចេញទៅអាស៊ី-អាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ