បារាំងចាត់វិធានការខ្លាំងក្លាចំពោះក្រុមឥស្លាមជ្រុលនិយម

(VOVWORLD) - ការវាយឆ្មក់នេះបានប្រព្រឹត្តិទៅ បន្ទាប់ពីកើតមានករណីគ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី ១៦ខែតុលា បន្ទាប់ពីបង្ហាញគំនូរប្លុកកំប្លែងអំពីព្យាការី Mohammed របស់ជនជាតិឥស្លាម។
បារាំងចាត់វិធានការខ្លាំងក្លាចំពោះក្រុមឥស្លាមជ្រុលនិយម - ảnh 1 រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin 

កាលពីថ្ងៃទី ១៩ ខែតុលា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានឲ្យដឹងថា ប៉ូលីសនៃប្រទេសនេះបានវាយឆ្មក់ចូលកន្លែងស្នាក់នៅរបស់មុខសញ្ញាជាប់សង្ស័យជាជន ឥស្លាមជ្រុលនិយម។ ការវាយឆ្មក់នេះបានប្រព្រឹត្តិទៅ បន្ទាប់ពីកើតមានករណីគ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី ១៦ខែតុលា បន្ទាប់ពីបង្ហាញគំនូរប្លុកកំប្លែងអំពីព្យាការី Mohammed របស់ជនជាតិឥស្លាម។ យោងតាមលោករដ្ឋមន្រ្តី Darmanin ថា ការវាយឆ្មក់ទៅលើក្រុមជនឥស្លាមជ្រុលនិយម គឺសំដៅផ្សព្វផ្សាយសារថាបារាំងនឹងមិនអត់អោនចំពោះមុខសញ្ញា ដែលបង្កឲ្យមានការខូចខាតដល់សន្តិសុខជាតិឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ