បារាំងចាប់ខ្លួនជនសង្ស័យដែលចូលរួមសង្គ្រាមសាសនានៅប៉ារីស
|
បារាំងចាប់ខ្លួនជនសង្ស័យដែលចូលរួមសង្គ្រាមសាសនានៅប៉ារីស (Image: VNA) |
(VOVworld) – ក្នុងពេលបែលហ្ស៊ីកបន្តរក្សាស្ថានភាពព្រមានសន្តិសុខនៅកំរិត
ខ្ពស់ក្រោយពីការចាប់ខ្លួនជនសង្ស័យភេរវកម្មដែលទាក់ទិនដល់ការវាយប្រហារ
នៅក្រុងប៉ារីស (បារាំង) នាខែវិច្ឆិកា ឆ្នាំ ២០១៥ មក នាថ្ងៃទី ១៦ មិនា បណ្ដា
កំលាំងសន្តិសុខបារាំងបានចាប់ខ្លួនមុខសញ្ញាចំនួន ៤ នាក់ដែលត្រូវបានសង្ស័យ
ជាជនប្រដាប់អាវុធសង្គ្រាមសាសនាឥស្លាម។ មុខសញ្ញាមួយក្នុងចំណោមជន
សង្ស័យដែលត្រូវបានចាប់ខ្លួនកំពុងមានផែនការដំណើការការវាយប្រហារមួយ។
កំលាំងប៉ូលីសបារាំងក៏បានប្រមូលផ្នែករឹងរបស់កំព្យូទ័ររបស់ជនសង្ស័យសំដៅ
វិភាគផងដែរ៕