បារាំងចាប់ខ្លួនជនសង្ស័យមួយនាក់ទៀតក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១៣ វិច្ឆិកា មក


បារាំងចាប់ខ្លួនជនសង្ស័យមួយនាក់ទៀតក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១៣ វិច្ឆិកា មក - ảnh 1
បារាំងចាប់ខ្លួនជនសង្ស័យមួយនាក់ទៀតក្នុងការវាយប្រហារភេរវកម្មនាថ្ងៃទី ១៣ វិច្ឆិកា មក (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ១៨ វិច្ឆិកា ស្ថាប័នរដ្ឋអជ្ញាបារាំងបានឲ្យដឹងថា៖
កំលាំងប៉ូលីសនៃប្រទេសនេះបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតក្នុងការ
វាយប្រហារភេរវកម្មដ៏បង្ហូរឈាមនៅទីក្រុប៉ារីសដែលបានកើតមានឡើង
នាថ្ងៃទី ១៣ វិច្ឆិកាកន្លង ទៅ។ នាបចុប្បន្ន ប៉ូលីសកំពុងរកចាប់ខ្លួន ជន
សង្ស័យមានឈ្មោះ Abdelhamid Abaaoud ជាប្រជាពលរដ្ឋ បែលហ្ស៊ីក
មានដើមកំណើតម៉ារុកដែលជាមេគំនិតរាល់ការវាយប្រហារទៅលើ
ប៉ារីសពោលខាងលើ។ មុននោះ សមត្ថកិច្ចបារាំងបានរកឃើញសម្លេង
ក្នុងវីដេអ៊ូរទទួលស្គាល់ដំណើរការវាយប្រហារភេរវកម្មទៅលើក្រុង
ប៉ារីសនាថ្ងៃទី ១៣ វិច្ឆិកាដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)
ផ្សាយ លើបណ្តាញអ៊ីនធឺណែតនេះរបស់ ជនបារាំងមួយនាក់មាន
ឈ្មោះ Fabien Clain។ មុខសញ្ញានេះបានផ្លាស់ប្តូរទៅសាសនា
ឥស្លាមនិងត្រូវបានកាត់ទោស ៥ ឆ្នាំដាក់ ពន្ធនាគារនាឆ្នាំ ២០០៩
 ពីបទជ្រើសជនប្រដាប់អាវុធឥស្លាមជ្រុលនិយម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ