បារាំងដាក់ចេញលក្ខខណ្ឌដើម្បីអង់គ្លេសជ្រៀតចូលទីផ្សាររួម EU

បារាំងដាក់ចេញលក្ខខណ្ឌដើម្បីអង់គ្លេសជ្រៀតចូលទីផ្សាររួម EU - ảnh 1
ប្រធានាធិបតីបារាំងលោក Francois Hollande (ស្ដាំ)និងនាយករដ្ឋមន្រ្តីអង់គ្លេស
លោកស្រី Theresa May នៅសន្និសីទកាសែតរួម (រូបថត៖AFP/TTXVN)

(VOVworld) - អង់គ្លេសត្រូវការពេលវេលាដើម្បីត្រៀមរៀបចំឲ្យដំណើរការចាក
ចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប៉ុន្តែក្រុងឡុងដ៍ក៏ត្រូវជ្រើសរើសរវាងការ
យល់ស្របជាមួយគោលការណ៍ស្ដីអំពីការធ្វើដំណើរសេរីក្នុងប្លុកនេះ ដើម្បីជ្រៀត
ចូលទីផ្សាររួម EU ឬការដែលត្រូវបាន EU ដាក់កំហិតមួយចំនួនលើ វិស័យពាណិជ្ជ
កម្ម។សេចក្ដីប្រកាសពោលខាងលើត្រូវបានប្រធានាធិបតីបារាំងលោក Francois
Hollande នាំចេញនៅសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្រ្តី អង់គ្លេសលោកស្រី
 Theresa May នាថ្ងៃទី២១ កក្កដានៅទីក្រុងប៉ារីស។លោក Francois Hollande បាន
សង្កត់ធ្ងន់ថា អង់គ្លេសចាំបាច់ត្រូវគោរពគោលការណ៍ស្ដី អំពីការធ្វើដំណើរសេរី
របស់ EU ប្រសិនបើចង់រក្សាជាចំណែកមួយនៃទីផ្សាររួម EU ពោលគឺក្រុងឡុងដ៍
ត្រូវអនុញ្ញាតឲ្យពលរដ្ឋ EU ធ្វើដំណើរចេញចូលព្រំដែន ប្រទេសនេះដោយសេរី។
រីឯខ្លួនវិញ លោកស្រី Theresa May បានសំដែងគោលបំណង ថា ដំណើរការ
ចរចារអំពី Brexit ត្រូវបានអនុវត្តន៍ដោយសន្តិភាព មានសណ្ដាប់ធ្នាប់និងមាន
លក្ខណៈស្ថាបនាដើម្បីនាំមកនូវផលប្រយោជន៍ធំបំផុតសំរាប់ទាំងអង់គ្លេសនិង
 EU។ប៉ុន្តែ លោកស្រីបានសង្កត់ធ្ងន់ថា អង់គ្លេសនឹងពិចារណាលើការត្រួតពិនិត្យ
ការធ្វើដំណើររបស់បុគ្គលមួយចំនួនមកពីប្រទេស EU នានាចូលក្នុងអង់គ្លេស
ដោយសារនេះជាបំណងប្រាថ្នាដែលប្រជាពលរដ្ឋអង់គ្លេសភាគច្រើនបាន
សំដែងក្នុងការបោះប្រជាមតិកាលពីថ្ងៃទី២៣ មិថុនា កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ