បារាំងដាក់ពង្រាយទាហានបន្ថែមនៅអាហ្វ្រិកខាងលិច

(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោកស្រី Florence Parly បានប្រកាសថា ប្រទេសនេះនឹងដាក់ពង្រាយទាហានចំនួន ៦០០ នាក់បន្ថែមទៀតនៅចុងខែកុម្ភះ នៅតំបន់ Sahel នៃអាហ្រ្វិកខាងលិច
បារាំងដាក់ពង្រាយទាហានបន្ថែមនៅអាហ្វ្រិកខាងលិច - ảnh 1 បារាំងដាក់ពង្រាយទាហានបន្ថែមនៅអាហ្វ្រិកខាងលិច (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោកស្រី Florence Parly បានប្រកាសថា ប្រទេសនេះនឹងដាក់ពង្រាយទាហានចំនួន ៦០០ នាក់បន្ថែមទៀតនៅចុងខែកុម្ភះ នៅតំបន់ Sahel នៃអាហ្រ្វិកខាងលិច ដោយលើកបរិមាណកងទ័ពសរុបរបស់បារាំងដែលចូលរួមយុទ្ធនាការ Barkhane ឡើងដល់ ៥,១០០ នាក់ ដោយបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់បារាំងសំដៅទៅតបតវិញក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងភារវកម្មនៅទីនេះផងដែរ។

លោកស្រី Florence Parly បានឲ្យដឹងថាកងទ័ពជំនួយភភាគច្រើនត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ផ្លូវបំបែកជាបីនៅព្រំដែនរវាងប្រទេសម៉ាលី Burkina Faso និងនីហ្សេរីយ៉ា។ ផ្នែកមួយនៃកងកនម្លាំងជំនួយនឹងចូលរួមដោយផ្ទាល់ក្នុងកងកម្លាំង  G5 Sahel រួមមាននីហ្សេរីយ៉ា ម៉ាលី Burkina Chad និង Mauritania។ ក្រៅពីនេះនៅមានរថយន្តយោធាប្រមាណ ១០០ គ្រឿងដូចជារថពាសដែកនិងរថយន្តផ្នែកភ័ស្តុភា ក៏នឹងត្រូវដាក់ពង្រាយនៅចុងខែកុម្ភះនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ