បារាំងដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់ឈូងសមុទ្រពែក្សដើម្បីប្រឆាំងទប់ស្កាត់ IS

(VOVworld) - នាថ្ងៃទី២៣ កុម្ភៈ មន្ត្រី១នៃក្រសួងការពារជាតិបារាំងបានឲ្យដឹងថា
ប្រទេសនេះ បានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Charles de Gaulle ទៅកាន់ឈូង
សមុទ្រពែក្ស។នេះគឺជាចំណែក១ក្នុងយុទ្ធនាការយោធាដែលដឹកនាំដោយសហរដ្ឋ អាមេរិកសំដៅប្រឆាំងទប់ស្កាត់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS)នៅអ៊ីរ៉ាក់។
បារាំងដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់ឈូងសមុទ្រពែក្សដើម្បីប្រឆាំងទប់ស្កាត់ IS - ảnh 1
យន្តហោះចម្បាំងហ៊ុន Rafale ត្រៀមរៀបចំហោះចេញពីនាវាផ្ទុកយន្តហោះ
នៅក្នុងសមយុទ្ធ១របស់កងទ័ពបារាំង (រូបថត៖AFP/TTXVN)

តាមមន្ត្រីរូបនេះថា ចាប់ពីព្រឹកថ្ងៃទី២៣ កុម្ភៈ នាវាផ្ទុកយន្តហោះ Charles de Gaulle បានចាប់ផ្ដើមចូលរួមការប្រយុទ្ធនៅអ៊ីរ៉ាក់។យន្តហោះចម្បាំងហ៊ុនRafale បានហោះ
ចេញពីនាវា Charles de Gaulle ខណៈដែលនាវានេះនៅឆ្ងាយពីឆ្នេរសមុទ្រភាគខាង
ជើង Bahrain ចំនួន២០០Km តាមទិសអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ