បារាំងដកហូតពីតំណែងមេប៉ូលីសប៉ារីស ក្រោយករណី “អាវកាកពណ៌លឿង”បំផ្លិចបំផ្លាញមជ្ឈមណ្ឌលទីក្រុង
(VOVWORLD) -មេប៉ូលីសទីក្រុង ប៉ារីសលោក Michel Delpuech ត្រូវបានបណ្តេញចេញពីមុខតំណែង ដោយត្រូវបានចោទប្រកាន់ថាមិនចាត់វិធានការសន្តិសុខសមស្របតាមសំណើររបស់រដ្ឋាភិបាល។
នាថ្ងៃទី ១៨ ខែមិនា ក្រោយពីអំពើហឹង្សាបានកើនឡើងយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលធ្វើបាតុកម្មលើកទី ១៨ នៃចលនា “អាវកាកពណ៌លឿង” កាលពីថ្ងៃទី ១៦ ខែមិនាកន្លងទៅនោះ រដ្ឋាភិបាលបារាំងនឹងបានអនុវត្តវិធានការដ៏តឹងរឹងជាច្រើន សំដៅរាំងស្កាត់អំពើហឹង្សាទាំងនេះនាពេលខាងមុខ។ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយជាមួយលោកប្រធានាធិបតី Emmanuel Macron រដ្ឋមន្រ្តីមហាផ្ទៃ និងរដ្ឋមន្ត្រីយុត្តិធម៌កាលពីថ្ងៃទី ១៨ ខែមិនានោះ លោកនាយករដ្ឋមន្ត្រីបារាំង Edouard Philippe បានឲ្យដឹងថា៖
“ជនទាំងនេះមិនមែនជាបាតុករទេ ពួកគេគឺជាជនជ្រុលនិយម ហើយ គោលដៅតែមួយគត់របស់ពួកគេគឺប្លន់បំផ្លិចបំផ្លាញ និងធ្វើឲ្យអ្នកដទៃត្រូវរងរបួស។ ទាំងនេះគឺជាអំពើឧក្រិដ្ឋកម្ម ហើយ រដ្ឋាភិបាលត្រូវ តបតវិញយ៉ាងខ្លាំងក្លា”។
ទន្ទឹមនឹងនេះមេប៉ូលីសទីក្រុង ប៉ារីសលោក Michel Delpuech ត្រូវបានបណ្តេញចេញពីមុខតំណែង ដោយត្រូវបានចោទប្រកាន់ថាមិនចាត់វិធានការសន្តិសុខសមស្របតាមសំណើររបស់រដ្ឋាភិបាល ដែលតម្រូវឲ្យទប់ស្កាត់រាល់អំពើហឹង្សានិងការបំផ្លិចបំផ្លាញនៅខាងក្រៅនៃបាតុកម្ម "អាវកាកពណ៌លឿង" ក្នុងអំឡុងពេលកន្លងទៅ។ តាមផែនការ មេប៉ូលីសតំបន់ Nouvelle-Aquitaine លោក Didier Lallement នឹងត្រូវបានតែងតាំងជាមេប៉ូលីសទីក្រុងប៉ារីសនាថ្ងៃទី ២០ ខែមិនាខាងមុខ៕