បារាំងដាស់តឿនរុស្ស៊ីធ្វើការចរចាលើបញ្ហាអ៊ុយក្រែន

(VOVWORLD) - ថ្លែងមតិនៅលើស្ថានីយ៍ទូរទស្សន៍ France ២ ប្រធានាធិបតី លោក Emmanuel Macron បានឲ្យដឹងថា លោកអំពាវនាវយ៉ាងដូច្នេះ ដើម្បីជៀសវាងហានិភ័យនៃការ កើតមានជម្លោះជាសកលមួយ។ 

កាលពីថ្ងៃទី ១២ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាន ដាស់តឿនសមភាគីរុស្ស៊ីលោក Vladimir Putin ឲ្យ "ត្រឡប់ទៅតុចរចាវិញ" ដើម្បីស្វែង រកដំណោះស្រាយសន្តិភាព ហើយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ថ្លែងមតិនៅលើស្ថានីយ៍ទូរទស្សន៍ France ២ ប្រធានាធិបតី លោក Emmanuel Macron បានឲ្យដឹងថា លោកអំពាវនាវយ៉ាងដូច្នេះ ដើម្បីជៀសវាងហានិភ័យនៃការ កើតមានជម្លោះជាសកលមួយ។ ការរក្សាជំហរត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនា គឺចាំបាច់សម្រាប់អនាគត។ ប្រធានាធិបតី លោក Emmanuel Macron ក៏ជឿជាក់ថា អ៊ុយក្រែនក៏នឹងចូលអង្គុយតុចរចានៅពេលវេលាដ៏សមស្របមួយនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ