បារាំងដាស់តឿនឲ្យជំរុញដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) - បើតាមក្រសួងខាងលើបានចាត់ទុកថា “ការខ្វែងគំនិតធំៗនៅតែមាន” នៅពេល ដែលតំណាងរបស់អង់គ្លេស ចិន បារាំង អាល្លឺម៉ង់រុស្ស៊ីនិងអ៊ីរ៉ង់ ជួបចរចាគ្នានៅទីក្រុង វីយ៉ែន សំដៅស្វែងរកជំហានលោតផ្លោះមួយចំពោះស្ថានភាពនាបច្ចុប្បន្ន។
ទិដ្ឋភាពនៅជំនួបចរចាលើកទី៦អំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងវីយ៉ែន។ (រូបថត៖ Xinhua/VNA) |
ក្រសួងការបរទេសបារាំងនៅថ្ងៃទី១៦ ខែមិថុនា បានប្រកាសថា ភាគីពាក់ព័ន្ធ នានាត្រូវការធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងដំណើរការចរចា ក្នុងគោលដៅនាំឲ្យ អាមេរិកវិលត្រឡប់មកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥វិញ ឬដែលបានហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។
បើតាមក្រសួងខាងលើបានចាត់ទុកថា “ការខ្វែងគំនិតធំៗនៅតែមាន” នៅពេល ដែលតំណាងរបស់អង់គ្លេស ចិន បារាំង អាល្លឺម៉ង់រុស្ស៊ីនិងអ៊ីរ៉ង់ ជួបចរចាគ្នានៅទីក្រុង វីយ៉ែន សំដៅស្វែងរកជំហានលោតផ្លោះមួយចំពោះស្ថានភាពនាបច្ចុប្បន្ន។ សេចក្ដី ប្រកាសរបស់ក្រសួងការបរទេសបារាំងបានលើកច្បាស់ថា ដំណើរការចរចាកំពុងជួប ការលំបាកកាន់តែច្រើនជាង នៅពេលផ្ដោតសំខាន់លើបញ្ហាពិបាកស្មុគស្មាញ។ រាល់ ការខ្វែងគំនិតធំៗនៅតែមាន… ស្ថានភាពនេះបណ្ដាលឲ្យការសម្រេចចិត្តដ៏ក្លាហាន ក្លាយទៅជាការចាំបាច់ ហើយរាល់ការសម្រេចចិត្តយ៉ាងដូច្នេះ ត្រូវតែបានធ្វើឡើង យ៉ាងឆាប់រហ័ស ដោយសារយើងមានទស្សនៈដូចគ្នាថា គ្មានភាគីណាមួយនាបច្ចុប្បន្ន កំពុងមានប្រៀបខ្លាំងអំពីពេលវេលាទេ៕