បារាំងដាស់តឿនឲ្យភាគីជំលោះនានានៅអ៊ុយក្រែននាំចេញដំណើរការដោះស្រាយជំលោះ

បារាំងដាស់តឿនឲ្យភាគីជំលោះនានានៅអ៊ុយក្រែននាំចេញដំណើរការដោះស្រាយជំលោះ - ảnh 1
ប្រធានាធិបតីបារាំងលោក Francois Hollande (រូបថត៖AFP/TTXVN)

(VOVworld) - ក្រោយពីការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន
លោក Petro នាថ្ងៃទី១៣ តុលា ប្រធានាធិបតីបារាំងលោក Francois Hollande បាន
អំពាវនាវឲ្យភាគីនានាក្នុងជំលោះនៅអ៊ុយក្រែននាំចែញដំណើរការដោះស្រាយ
ជំលោះ។ខុទ្ទកាល័យប្រធានាធិបតីបារាំងបានចេញសេចក្ដីថ្លែងការណ៍ដោយអះ
អាងថា លោក Hollande មានគោលចំណងថា ភាគីទាំងអស់ក្នុងជំលោះនៅអ៊ុយ
ក្រែននាំចេញដំណើរការលំអិតស្ដីអំពីសកម្មភាពចាំបាច់ដើម្បីបង្កើតឡើងវិញនូវ
សិទ្ធិគ្រប់គ្រងរបស់អ៊ុយក្រែនចំពោះតំបន់ព្រំដែនជាប់ជាមួយរុស្ស៊ី។
មុននោះ នាថ្ងៃទី១២ តុលា ប្រធានាធិបតីបារាំងក៏បានធ្វើការសន្ទនាតាម
ទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតី
រុស្ស៊ី លោក Vladimir Putin អំពីផែនការរៀបចំសន្និសីទជាន់ខ្ពស់អំពីជំលោះនៅ
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ