|
ប្រធានាធិបតីបារាំងលោក Francois Hollande ដាស់តឿនអង់គ្លេសពន្លឿនការចរចារស្ដីអំពីការចាកចេញពី EU (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៣០ សីហា ប្រធានាធិបតីបារាំងលោក Francois Hollande
ឲ្យដឹងថា ការចរចារស្ដីអំពីករណីដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬ
ហៅថា Brexit ត្រូវសំរេចរួចរាល់នាឆ្នាំ២០១៩ ព្រមទាំងចាត់ទុកថា សេចក្ដីសំរេច
របស់ក្រុងឡុងដ៍គឺមិនអាចផ្លាស់ប្ដូរបានឡើយ។លោក Francois Hollande ឲ្យដឹងថែម
ទៀតថា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ត្រូវនាំចេញ សេចក្ដីសំរេច
ដ៏លំបាកហើយលោកស្រីរូបនេះត្រូវការមានពេលវេលា ប៉ុន្តែមិនអាច ពន្យាពេល
ការមានសុពលភាពនៃបែបបទជាផ្លូវការស្ដីអំពីការចាកចេញពី EU បានឡើយ៕