បារាំងត្រៀមខ្លួនតបតនឹងការគំរាមកំហែងការយកពន្ធរបស់អាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) - ថ្លែងនៅទូរទស្សន៍បារាំង France ៣ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឲ្យដឹងថាផែនការនេះមិនមានលក្ខណៈ«រើសអើងទេ» ហើយលោកបានបន្តទៀតថាប្រទេសបារាំងបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីពន្ធឌីជីថលជាមួយសហរដ្ឋអាមេរិកនៅអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)
បារាំងត្រៀមខ្លួនតបតនឹងការគំរាមកំហែងការយកពន្ធរបស់អាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោក - ảnh 1 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire (រូបថត៖ vov.vn)

នាថ្ងៃទី ៨ ខែធ្នូ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមនឹងការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ស្តីពីការយកពន្ធលើស្រាសំប៉ាញ និងទំនិញបារាំងផ្សេងៗទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងជំលោះជុំវិញផែនការទីក្រុងប៉ារីសយកពន្ធទៅលើក្រុមហ៊ុនបច្ចេកវិទ្យា។

ថ្លែងនៅទូរទស្សន៍បារាំង France ៣ លោក Bruno Le Maire បានឲ្យដឹងថាផែនការនេះមិនមានលក្ខណៈ«រើសអើងទេ» ហើយលោកបានបន្តទៀតថាប្រទេសបារាំងបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីពន្ធឌីជីថលជាមួយសហរដ្ឋអាមេរិកនៅអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ