បារាំងនិងក្រុម QUAD ធ្វើសមយុទ្ធនិងសហការដើម្បីជំរុញមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ
(VOVWORLD) - សមយុទ្ធនេះត្រូវបានគេចាត់ទុកថាជាឱកាសមួយសម្រាប់ប្រទេសចំនួន ៥ ដែលមានទំនោរនិងកងនាវាចរទំនើបដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ។
នៅថ្ងៃទី ៥ ខែមេសា បារាំងនឹងដឹកនាំធ្វើសមយុទ្ធរយៈពេល ៣ ថ្ងៃ ដែលមានឈ្មោះថា La Perouse នៅឈូងសមុទ្រ Bengal នៃមហាសមុទ្រឥណ្ឌា (រូបថត៖ KT) |
កាលពីថ្ងៃទី ៥ ខែមេសា បារាំងបានដឹកនាំការធ្វើសមយុទ្ធមានឈ្មោះថា La Perouse ក្នុងរយៈពេល ៣ ថ្ងៃ នៅឈូងសមុទ្រ Bengal នៃមហាសមុទ្រឥណ្ឌាដោយមានការចូលរួមពីក្រុម QUAD រួមមានឥណ្ឌា អូស្រ្តាលី ជប៉ុននិងសហរដ្ឋអាមេរិក។ សមយុទ្ធនេះត្រូវបានគេចាត់ទុកថាជាឱកាសមួយសម្រាប់ប្រទេសចំនួន ៥ ដែលមានទំនោរនិងកងនាវាចរទំនើបដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅឥណ្ឌា លោក Emmanuel បានសង្កត់ធ្ងន់ថា សមយុទ្ធ La Perouse គឺជាការបង្ហាញជាក់ស្តែងនៃពហុភាគីនិយមនៅសមុទ្រនិងការសន្យារបស់បារាំងចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ។
ឧត្តមនាវីឯក Jacques Fayard មេបញ្ជាការនៃសម្ព័ន្ធមិត្តបារាំងនៅមហាសមុទ្រឥណ្ឌាក៏បានអះអាងថា៖ “បារាំងជាផ្នែកមួយនៃមហាសមុទ្រឥណ្ឌា ហើយវត្តមានរបស់យើងគឺសំដៅធ្វើឱ្យមានតុល្យភាពអំណាច ដោយធានាថា រាល់ច្បាប់អន្តរជាតិស្តីពីសមុទ្រ សេរីភាពនាវាចរណ៍និងពហុភាគីនៅតំបន់នេះត្រូវបានគោរពយ៉ាងតឹងរឹង”៕