បារាំងនឹងបង្កើតកងកំលាំងការពារជាតិ


បារាំងនឹងបង្កើតកងកំលាំងការពារជាតិ - ảnh 1
បារាំងនឹងបង្កើតកងកំលាំងការពារជាតិ (VNA)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីបារាំង លោក Fracois Hollande​
បានអះអាងនឹងបង្កើតកងកំលាំងការពារជាតិពីកងកំលាំងបំរុងបច្ចុប្បន្នដើម្បី
ការពារល្អថែមទៀតប្រជាពលរដ្ឋបារាំងដែលកំពុងប្រឈមមុខនឹងការវាយប្រហារ
 ភេរវកម្ម។​ ប្រធានាធិបតី Hollande បានឲ្យដឹងថា៖ បណ្ដាការពិគ្រោះយោបល់
រដ្ឋសភាអំពីបញ្ហានេះនឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខ។ នាបច្ចុប្បន្ន ប្រទេស
បារាំងបានពន្យាពេលស្ថានភាពប្រកាសអាសន្នដល់ខែ មករា ឆ្នាំ ២០១៧ ក្នុង
កាលៈទេៈ ប្រទេសនេះទើបនឹងកើតមានឡើងការវាយប្រហារភេរវកម្មចំនួន ២
ជាបន្តបន្ទាប់ក្នុងរយៈពេល ២​ សប្តាហ៍កន្លងទៅ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ
ទៀត នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីបារាំង លោក  Fracois Hollande​ បាន
អះអាងថា៖ ប្រទេសបារាំងជានិច្ចកាលគឺប្រទេសបារាំង។ សេចក្តីប្រកាស នេះ
ត្រូវបានចាត់ទុកតម្រង់ទៅលើអត្ថាធិប្បាយមុននេះរបស់បេក្ខជនគណៈបក្ស​
សាធារណៈរដ្ឋ (អាមេរិក) លោក Donald Trump ក្នុងការរត់ប្រណាំងចូល
សេតវិមានខាងមុខ ដែលចាត់ទុកថា៖ បារាំងមិនដូចមុនទេក្រោយពីរាល់ការវាយ
ប្រហារដ៏បង្ហូរឈាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ