បារាំងនឹងឡើងសម្លេងខ្លាំងជាងក្នុងបញ្ហាសមុទ្រខាងកើត

បារាំងនឹងឡើងសម្លេងខ្លាំងជាងក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
ប្រធានព្រឹទ្ធសភាបារាំង Jean Pierre Bel និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan (TTXVN)

(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៤
 នៅទីក្រុងបារីស (បារាំង) នាថ្ងៃទី៤ មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី 
Nguyen Thi Doan បានមានជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធ​សភាបារាំង Jean Pierre
 Bel និង​រដ្ឋមន្ត្រីការបរទេសបារាំង Laurent Fabius ។

          នៅក្នុងបណ្ដាជំនួបសន្ទនា អនុប្រធានរដ្ឋ Nguyen Thi Doan បាន​ស្នើប្រទេស ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ពិសេសគឺនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា សន្តិសុខ ​ការពារប្រទេស…​ជាដើម។ 

      ក្រៅពីការសម្ដែងឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម 
ប្រធានព្រឹទ្ធសភាបារាំង Jean Pierre Bel និងបណ្ដាសមាជិក​ព្រឹទ្ធសភា​នៃក្រុមសមា ជិកសភាមិត្តភាពបារាំង-វៀតណាម បានសម្ដែងនូវ​ការព្រួយបារម្ភចំពោះភាពតានតឹង ឡើងជណ្ដើនាសព្វថ្ងៃនៅសមុទ្រខាង​កើត និងមានគោលបំណងថា៖នឹងស្វែងរកបាន ដំណោះស្រាយអោយជំលោះនាតាមរយៈការចរចារ សមស្របជាមួយច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ ​ក៏បានអះអាងថា៖ព្រឹទ្ធសភាបារាំងនឹងមានសម្លេងខ្លាំងក្លាជាង ​ក្នុងបញ្ហានេះ។

          មុននោះ រដ្ឋមន្ត្រីការបរទេសបារាំង បានអោយដឹងថា៖​បារាំងជា​និច្ចកាលតាមដាន និងសម្ដែងនូវការព្រួយបារម្ភចំពោះសភាពការណ៍តាន​តឹងនាបច្ចុប្បន្ន។ លោក Laurent Fabius ​បានអះអាងថា៖បារាំងនឹ​ងខំប្រឹង​ប្រែងជាមួយវៀតណាម ដើម្បីដោះស្រាយបញ្ហាជំលោះនៅលើសមុទ្រ​ដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ។

          តាមកម្មវិធី នាថ្ងៃទី៥ មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី ​Nguyen Thi Doan ​អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើក​សន្និសីទ​កំពូលនារីទូទាំងពិភពលោក លើកទី២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ