បារាំងនិងអាល្លឺម៉ង់ស្នើរបញ្ជូនយន្តហោះគ្មានអ្នកបើកបរទៅកាន់អ៊ុយក្រែន
|
បារាំងនិងអាល្លឺម៉ង់ស្នើរបញ្ជូនយន្តហោះគ្មានអ្នកបើកបរទៅកាន់អ៊ុយក្រែន (vietnamplus.vn) |
Vovworld-ក្រសួងការបរទេសបារាំងនាថ្ងៃទី២៩កញ្ញាបានប្រកាសថា បារាំងនិងអាល្លឺម៉ង់បានស្នើរដាក់ពង្រាយយន្តហោះគ្មានអ្នកបើកបរចូលរួមសកម្មភាពឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនក្នុងក្របខ័ណ្ឌការខំប្រឹងប្រែងរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប
(OSCE)។ នៅសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោក
Romain Nadal បានឲ្យដឹងថាតាមសំណើររបស់ OSCE នៅទ្វីបអឺរ៉ុប បារាំងនិង
អាល្លឺម៉ង់បានស្នើរផ្គត់ផ្គង់យន្តហោះគ្មានអ្នកបើកបរដើម្បីឃ្លាំមើលការអនុវត្តកិច្ច
ព្រមព្រៀងឈប់បាញ់រវាងកងទ័ពរដ្ឋាភិបាលនិងកំលាំងប្រឆាំងនៅភាគខាងកើត។
ក្នុងពេលជាមួយគ្នានោះ ដោយមិនអើពើរដល់កិច្ចព្រមព្រៀងឈប់បាញ់នាថ្ងៃ
ទី៥កញ្ញា បណ្ដាជំលោះនៅកើតមានឡើងជុំវិញព្រលានយន្តហោះអន្តរជាតិ Donetsk នៅភាគខាងកើតអ៊ុយក្រែនដដែល។ នាថ្ងៃទី២៩កញ្ញាយ៉ាងតិចបំផុតមានមនុស្ស
ចំនួន២១នាក់ត្រូវស្លាប់និង៣៧នាក់រងរបួសក្នុងបណ្ដាការប៉ះទង្កិចរវាងកងទ័ព
រដ្ឋាភិបាលនិងកំលាំងប្រឆាំង៕